(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមជាមួយភរិយា និងសហការី បានចូលរួមបោះឆ្នោតរួចហើយ នៅក្នុងការិយាល័យបោះឆ្នោត ក្នុងភូមិថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ទេសរដ្ឋមន្ដ្រី សេរី កុសល ការលើកឡើងថា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្ដិទី៦នេះ គឺមានភាពតឹងរឹង បើទោះបីជាប្រជាពលរដ្ឋ បានចុះឈ្មោះបោះឆ្នោត និងមានបណ្ណព័ត៌មានរួចហើយក៏ដោយ ប៉ុន្ដែពួកគាត់បាត់អត្ដសញ្ញាណបណ្ណនោះទេ គឺមិនឲ្យចូលរួមបោះឆ្នោតនោះឡើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨នេះ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣៕