(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា បានចូលរួមបោះឆ្នោតរួចហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតនៅការិយាល័យតាខ្មៅ ខេត្តកណ្តាល, សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបោះឆ្នោតនៅខេត្តត្បូងឃ្មុំ, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បោះឆ្នោតនៅរាជធានីភ្នំពេញ, សម្ដេចក្រឡាហោម ស ខេង បោះឆ្នោតនៅខេត្តបាត់ដំបង និងសម្ដេចពិជ័យសេនា ទៀ បាញ់ បោះឆ្នោតនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨នេះ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែងនៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។
អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣៕
សូមទស្សនារូបភាព ថ្នាក់ដឹកនាំកំពូលៗ ទៅចូលរួមបោះឆ្នោត នៅព្រឹកថ្ងៃអាទិត្យនេះ៖