ព្រឹត្តិការណ៍បោះឆ្នោតនៅមូលដ្ឋានខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋច្រើនកុះករនាំគ្នាទៅបោះឆ្នោត នៅព្រឹកថ្ងៃអាទិត្យនេះ (Photo inside)
29-07-2018 08:55
(ពោធិ៍សាត់)៖ គ្រាន់តែការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកទ្វារភ្លាមនៅម៉ោង៧៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតាមការិយាល័យទាំងអស់ទូទាំងខេត្តពោធិ៍សាត់ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតច្រើនកុះករនាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនពេញចិត្ត។
ប្រជាពលរដ្ឋដែលមកចូលរួមបោះឆ្នោត បានសម្តែងទឹកមុខរីករាយ ជាមួយនឹងការត្រៀមខ្លួន និងឯកសារជាស្រេច សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ដែលធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង ទៅតាមមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដែលការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សូមទស្សនារូបភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទាំងអស់ក្នុងខេត្តពោធិ៍សាត់ នាំគ្នាសម្រុកទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ៖