(ក្រចេះ)៖ គ្រាន់តែការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកទ្វារភ្លាមនៅម៉ោង៧៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតាមការិយាល័យទាំងអស់ទូទាំងខេត្តក្រចេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតច្រើនកុះករនាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនពេញចិត្ត។
ប្រជាពលរដ្ឋដែលមកចូលរួមបោះឆ្នោត បានសម្តែងទឹកមុខរីករាយ ជាមួយនឹងការត្រៀមខ្លួន និងឯកសារជាស្រេច សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ដែលធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង ទៅតាមមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដែលការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សូមទស្សនារូបភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទាំងអស់ក្នុងខេត្តក្រចេះ នាំគ្នាសម្រុកទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ៖