(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងថ្នាក់ដឹកនាំគ.ជ.ប ពេលនេះ កំពុងជួបជាមួយគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិជាន់ខ្ពស់ចំនួន៣២រូប មានជាអាទិ៍សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាមកពីសហគមន៍អឺរ៉ុប។
ពិធីនេះធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ជំនួបនេះ ដើម្បីស្វែងយល់អំពីការរៀបចំ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតនៅកម្ពុជា មុនពេលចូលរួមសង្កេតការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខននេះ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួបនេះ គ.ជ.ប នឹងមានសន្និសីទសារព័ត៌មានមួយ ហើយទូរទស្សន៍ Fresh News នឹងធ្វើការផ្សាយផ្ទាល់ផងដែរ៕