(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទៀត បង្ហាញលទ្ធផលសរុបព្រឹត្តិការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេល២១ថ្ងៃ ដែលបានបិទបញ្ចប់នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ។
តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង២០ មានប្រជាពលរដ្ឋ ចេញទៅហែរក្បួនប្រមាណជិត២លាននាក់ ដែលធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវ ប្រជុំ និងចែកខិត្តបណ្ណ។
ចំពោះរថយន្តដែលបានប្រើប្រាស់ក្នុងរយៈពេលឃោសនានេះ គឺមានប្រមាណជាង៦ម៉ឺនគ្រឿង ចំណែកម៉ូតូមានប្រមាណជាង៣សែនគ្រឿងផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖