(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការចល័តកម្លាំងកងរាជអាវុធហត្ថពីអង្គភាពកងរាជអាវុធហត្ថចំនួន៣ផ្សេងគ្នា ឆ្ពោះទៅកាន់ភូមិសាស្ត្រនានាក្នុងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ស្អែកនេះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថដែលត្រូវចល័តពីអង្គភាព៣ផ្សេងគ្នាននោះ រួមមាន៖ ពីសាលាកងរាជអាវុធហត្ថកំបូល (ខណ្ឌពោធិ៍សែនជ័យ), ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស (រាជធានីភ្នំពេញ) និងពីមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ (ខេត្តកំពង់ឆ្នាំង) ដែលមានចំនួនសរុប ១,៣១៣នាក់។ កម្លាំងកងរាជអាវុធហត្ថទាំងនោះ នឹងត្រឡប់ទៅកាន់អង្គភាពរៀងខ្លួនវិញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ហេតុដូច្នេះសូមប្រជាពលរដ្ឋដែលបានដឹង និងឃើញការចល័តកម្លាំងកងរាជអាវុធហត្ថនេះ កុំមានការយល់ច្រឡំ និងព្រួយបារម្ភឱ្យសោះ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖