Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ គ.ជ.ប រៀបចំកម្មវិធីប្រគល់-ទទួលសម្ភារ និងឯកសារបោះឆ្នោតនៅសង្កាត់បឹងកក់១

28-07-2018 08:44

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០១៨ នេះ រៀបចំកម្មវិធីប្រគល់-ទទួលសម្ភារ និងឯកសារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទៅគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប)។

បើតាមលិខិតកម្មវិធីរបស់គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ កម្មវិធីប្រគល់ទទួលសម្ភារ និងឯកសារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ នឹងធ្វើឡើងនៅសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕