(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយប្រកាសឱ្យសមាជិករបស់ខ្លួន ចេញដំណើរនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា។
សេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងចាត់បញ្ជូនសមាជិកសមាគម ដែលទទួលបន្ទុកសង្កេតការណ៍តាមបណ្តាខេត្តឆ្ងាយឱ្យចេញដំណើរនៅព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨»។
សមាគមបានបន្តថា ការធ្វើដំណើរនេះ គឺធ្វើតាមមធ្យោបាយរថយន្ត៥០គៅអី ២៥កៅអី ១៣កៅអី និងរថយន្តផ្ទាល់ខ្លួនមួយចំនួនទៀត ដោយមានតុបតែងបដា ចារឈ្មោះជាអ្នកសង្កេតការណ៍ជាតិ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងឈ្មោះគ្រឹះស្ថានសិក្សា រួមទាំងឧបករណ៍បំពងសំឡេងចម្រៀងផងដែរ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា៖