(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ នឹងរៀបចំកម្មវិធីប្រគល់ ទទួលសម្ភារៈ និងឯកសារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទៅគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប)។
បើតាមលិខិតកម្មវិធីរបស់គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ កម្មវិធីប្រគល់ ទទួលសម្ភារៈ និងឯកសារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ នឹងធ្វើឡើងនៅសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕