Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយបញ្ចប់យុទ្ធនាការ គណបក្សខ្មែរតែមួយ ថ្លែងអំណរគុណពលរដ្ឋ ដែលចូលរួមឃោសនាជាមួយបក្សខ្លួនយ៉ាងសកម្ម និងអំពាវនាវពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

27-07-2018 19:43

(ភ្នំពេញ)៖ ក្រោយបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២១ថ្ងៃកន្លងមកនេះ គណបក្សខ្មែរតែមួយ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋជាច្រើន ដែលបានចូលរួមឃោសនាជាមួយបក្សខ្លួនយ៉ាងសកម្មកន្លងមកនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

តាមសេចក្តីអំពាវនាវដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះ បានបញ្ជាក់ថា «គណបក្សខ្មែរតែមួយ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាម្ចាស់ឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ»

ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់ គណបក្សខ្មែរតែមួយ៖