(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជារបសលោក ពេជ្រ ស្រស់ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយវាយតម្លៃថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២១ថ្ងៃកន្លងមកនេះ មានភាពល្អប្រសើរ និងតម្លាភាព។
សេចក្តីថ្លែងការណ៍ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅមុននេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សយុវជនកម្ពុជា សូមថ្លែងការណ៍ជាសាធារណៈ ចំពោះបរិយាកាស នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលមានរយៈពេល២១ថ្ងៃកន្លងទៅនេះ មានភាពល្អប្រសើរ និងតម្លាភាព ព្រមទាំងការឃោសនារបស់ គណបក្សនយោបាយនីមួយៗ មានភាពចាស់ទុំផងដែរ»។
បើតាមសេចក្តីថ្លែងការណ៍ដដែល គណបក្សយុវជនកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះតម្លាភាព និងភាពមិនលំអៀង លើគណបក្សនយោបាយទាំងអស់ នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សមាជិករដ្ឋសភាជាតិនីតិកាលទី៦ ដែលមានរយៈពេល២១ថ្ងៃកន្លងទៅនេះ។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា៖