(បាត់ដំបង)៖ លោក ឡោក ហ៊ួរ, លោក កុល វីរក្ស និងលោក រុន រ័ត្នវាសនា ដែលជាថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែកក្កដានេះ បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥ពាន់នាក់ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦។
លោក ឡោក ហ៊ួរ, លោក កុល វីរក្ស និងលោក រុន រ័ត្នវាសនា និងសមាជិក-សមាជិកាបក្ស បានជួបជុំគ្នានៅទីស្នាក់ការបក្សស្រុក ដើម្បីស្តាប់ការផ្សាយបន្តផ្ទាល់នូវសេចក្តីថ្លែងការណ៍នយោបាយ ដើម្បីបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មុនពេលចាប់ផ្តើមដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ចេញពីទីស្នាក់ការបក្សស្រុក ។
លោក ឡោក ហ៊ួរ , លោក កុល វីរក្ស និងលោក រុន រ័ត្នវាសនា បានអំពាវនាវឱ្យសមាជិក-សមាជិកាបក្សទូទាំងស្រុកសង្កែ ខេត្តបាត់ដំបង ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីធានាឱ្យប្រទសកម្ពុជាបន្តមានឯករាជ្យភាព, អធិបតេយ្យភាព និង បូរណភាពទឹកដីពេញលេញ, ប្រជាធិបតេយ្យ និងនីតិរដ្ឋ, សុខសន្ដិភាព និងស្ថិរភាពសង្គម, ភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ៕