(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦០៤គ្រឿង រកឃើញល្មើសច្បាប់៦៧គ្រឿង (ម៉ូតូ៤៥ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ២៤,៩១៨គ្រឿង រកឃើញមធ្យោបាយល្មើស ១,៧៤១គ្រឿង អប់រំ១,៧៤១គ្រឿង និងពិន័យ១,១៩៩គ្រឿង៕