(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានដាក់មន្រ្តីរបស់ខ្លួនឱ្យចូលរួមជាភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។
តាមរបាយការណ៍ដែល Fresh News ទទួលបានបានបង្ហាញថា ភ្នាក់ងារអន្តរជាតិជាភ្ញៀវពិសេសមានសរុបទាំងអស់១២រូប, ២នាក់មកពីក្រុមហ៊ុន Musaji Co., Ltd នៃប្រទេស ដើម្បីពិនិត្យហិបឆ្នោត និងមួយរូបមកពីក្រុមហ៊ុនផលិតទឹកខ្មៅឥណ្ឌា ព្រមទាំង៩នាក់មកពីស្ថានទូតជប៉ុន។