(ស្ទឹងត្រែង)៖ គិតមកដល់ត្រឹមម៉ោង៣រសៀល ថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុងនៅចំណុចព្រំប្រទល់កម្ពុជា-ឡាវ បានស្រកចុះ០,៦០ម៉ែត្រហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែម របស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា​ «មកដល់ម៉ោង៣រសៀល ថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុងនៅចំណុចព្រំប្រទល់កម្ពុជា-ឡាវ បានស្រកចុះ០.៦០ម៉ែត្រហើយ។ ដូចនេះ ទឹកទន្លេសេកុងនៅផ្នែកខាងក្រោម នឹងចាប់ស្រកជាបន្តបន្ទាប់គ្នា»