(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១២០០នាក់ ត្រូវបានទទួលស្គាល់ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់ជាផ្លូវការអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន១២០០នាក់ (ស្រី១៦៣នាក់) មកពី១៦១អង្គភាព ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨»។
បើតាមគ.ជ.ប អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានការអនុញ្ញាតដោយគ.ជ.ប អាចយកព័ត៌មានក្នុងដំណើរការបោះឆ្នោតទាំងមូល ដោយគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងគោរពក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការបោះឆ្នោត។ នេះបើយោងតាមប្រការ ៣៥៨ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖