(ភ្នំពេញ)៖ ក្រុមហ៊ុនអេសស៊ីជី (SCG) បានប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី២ ឆ្នាំ២ ដែលមានកម្រិតគួរជាទីពេញចិត្ត ប្រហាក់ប្រហែលនឹងត្រីមាសមុនផងដែរ បើទោះបីជារងផលប៉ះពាល់ពីការចំណាយច្រើនជាងមុន និងភាពនៅទ្រឹងនៃ តម្រូវការតាមរដូវកាលក្តី។

អេសស៊ីជីបានបង្ហាញថា ខ្លួនបានចាត់វិធានការសំខាន់ៗ ក្នុងការពង្រឹងអាជីវកម្មស្នូល ធ្វើយ៉ាងណាដើម្បីទ្រទ្រង់ដល់ការពង្រីកខ្លួនជាបន្តបន្ទាប់នៅក្នុងទីផ្សារអាស៊ាន ដូចជាការជំរុញអភិវឌ្ឍអាជីវកម្មលក់រាយបែបទំនើប និងការចែកចាយផលិតផល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។ បន្ថែមលើនេះ ក្រុមហ៊ុនក៏បានបង្ហាញពីការពង្រីកអាជីវកម្មដឹកជញ្ជូននៅក្នុងប្រទេសចិនភាគខាងត្បូង និងការបន្តគាំទ្រដល់ផ្នែកនវានុវត្តន៍ និងផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ ក្នុងគោលបំណងពង្រឹងគុណភាពនៃការរស់នៅ។ ទាំងអស់នេះនឹងជួយជំរុញកំណើនប្រកបដោយចីរភាពសម្រាប់ក្រុមហ៊ុនទៅថ្ងៃអនាគត។

ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន អេសស៊ីជី លោក រ៉ុងរ៉ូត រាំងស៊ីយូផាស (Roongrote Rangsiyopash) បានបង្ហាញនូវលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចគឺមានទំហំទឹកប្រាក់ 15.274 ពាន់លានរៀល (3.774 លានដុល្លារសហរដ្ឋអាមេរិក) គឺកើនឡើង 11% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង 2% បើធៀបនឹងត្រីមាសមុន ដោយសារតែបរិមាណ និងតម្លៃនៃការលក់បានខ្ពស់ជាងមុនសម្រាប់អាជីវកម្មភាគច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែ ប្រាក់ចំណេញក្នុងត្រីមាសទីពីរនេះ គឺមានចំនួន 1.573 ពាន់លានរៀល (389 លានដុល្លារ) ដែលបានធ្លាក់ចុះ 6% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការធ្លាក់ចុះនេះគឺដោយសារតែការថមថយនៃអាជីវកម្មសារធាតុគីមី និងការធ្លាក់ចុះនៃប្រាក់ចំណូលភាគលាភពីអាជីវកម្មវិនិយោគ។

ទោះជាយ៉ាងណា ប្រាក់ចំណេញផ្នែកប្រតិបត្តិការសម្រាប់ត្រីមាសទីពីរឆ្នាំ២០១៨ គឺប្រហាក់ប្រហែលនឹងត្រីមាសមុនដែរ ដោយសារតែមានប្រាក់ចំណេញភាគលាភតាមរដូវកាលដែលបានមកពីដៃគូក្នុងអាជីវកម្មផ្សេងទៀត បើទោះបីជាមានការធ្លាក់ចុះតាមរដូវកាលនូវតម្រូវការស៊ីម៉ង់ត៍-សម្ភារសំណង់ក្តី។

ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនអេសស៊ីជីសម្រាប់ឆមាសទីមួយ ឆ្នាំ 2018 គឺមានទំហំទឹកប្រាក់ 30.324 ពាន់លានរៀល (7.523 លានដុល្លារ) គឺបានកើនឡើង 6% ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះ ភាគច្រើនគឺដោយសារតែតម្លៃសារធាតុគីមីបានកើនឡើងខ្ពស់ជាងមុន ។ ទោះជាយ៉ាងណា ប្រាក់ចំណេញក្នុងឆមាសទីមួយ គឺមានចំនួន 3.152 ពាន់លានរៀល (782 លានដុល្លារ) គឺបានធ្លាក់ចុះ 19% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការធ្លាក់ចុះនេះគឺដោយសារតែពុំមានការលក់ទុនវិនិយោគដូចឆ្នាំមុន ព្រមជាមួយនឹងការកើនឡើងនូវតម្លៃប្រាក់បាត និងការកើនឡើងខ្ពស់នូវតម្លៃសារធាតុ naphtha។ បន្ថែមលើនេះ ប្រាក់ចំណូលពីការនាំចេញសម្រាប់ឆមាសទីមួយឆ្នាំ 2018 គឺមានទំហំទឹកប្រាក់ 8.254 ពាន់លានរៀល (2.048 លានដុល្លារ) ឬស្មើនឹង 27% នៃប្រាក់ចំណូលផ្នែកលក់ជារួមរបស់អេសស៊ីជី ដែលពុំមានការប្រែប្រួលឡើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អេសស៊ីជីនៅក្នុងតំបន់អាស៊ាន (មិនរាប់បញ្ចូលប្រទេសថៃ) សម្រាប់ប្រតិបត្តិការរបស់ SCG ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ក្នុងត្រីមាសទីពីរ ឆ្នាំ២០១៨ គឺមានទំហំទឹកប្រាក់ 3.808 ពាន់លានរៀល (941 លានដុល្លារ) គឺបានកើនឡើង 15% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទំហំទឹកប្រាក់នេះគឺស្មើនឹង 25% នៃប្រាក់ចំណូលពីការលក់សរុបរបស់ក្រុមហ៊ុន SCG។ ប្រាក់ចំណូលនេះរាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផង។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG គឺមានទំហំទឹកប្រាក់ 72.250 ពាន់លានរៀល (17.811 លានដុល្លារ) ។ ចំណែកឯទ្រព្យសកម្មសរុបរបស់ SCG នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) គឺមានទំហំទឹកប្រាក់ 18.005 ពាន់លានរៀល (4.439 លានដុល្លារ) ដែលស្មើនឹង 25% នៃទ្រព្យសកម្មសរុបរួមរបស់ SCG។

ក្រុមហ៊ុន SCG នៅក្នុងប្រទេសកម្ពុជា ផ្អែកលើរបាយការណ៍លទ្ធផលត្រីមាសទីពីរ ឆ្នាំ២០១៨ ក្រុមហ៊ុន SCG នៅក្នុងប្រទេសកម្ពុជាមានទ្រព្យសកម្មសរុបជាទឹកប្រាក់ 1.394 ពាន់លានរៀល (344 លានដុល្លារ)។ ប្រាក់ចំណូលពីការលក់នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០១៨ របស់ក្រុមហ៊ុនគឺមានទំហំទឹកប្រាក់ 407 ពាន់លានរៀល (101លានដុល្លារ) ដែលរាប់បញ្ចូលទាំងការលក់បានមកពីប្រតិបត្តិការក្នុងស្រុក និងការនាំចូលពីប្រទេសថៃ ហើយប្រាក់ចំណូលនេះមានការកើនឡើង 21% បើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះគឺដោយសារតែមានការកើនឡើងសម្រាប់អាជីវកម្មស៊ីម៉ង់ត៍-សម្ភារសំណង់ និងប្រតិបត្តិការរោងចក្រស៊ីម៉ង់ត៍នៅក្នុងខេត្តកំពត។

សម្រាប់ឆមាសទីមួយ នៃឆ្នាំ២០១៨ ប្រាក់ចំណូលពីការលក់របស់អេសស៊ីជីនៅក្នុងទីផ្សារកម្ពុជា គឺមានទំហំទឹកប្រាក់ 813 ពាន់លានរៀល (202លានដុល្លារ) ដែលកើនឡើង 19% បើធៀបនឹងរយៈពេលដូចគ្នាកាល

ពីឆ្នាំមុន។

ប្រទេសកម្ពុជានៅតែបង្ហាញពីការលូតលាស់ជាប់ជាលំដាប់ ដោយផ្អែកលើការកើនឡើងនូវការសាង់សង់ ដូចជា អគារពាណិជ្ជកម្ម និងអគារស្នាក់នៅ នៅក្នុងទីក្រុងធំៗដូចជា រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុជាដើម ។ ក្រៅពីទីក្រុងធំៗ ក្រុងតាមបណ្ដាខេត្តផ្សេងទៀត ដូចជា តាកែវ កំពត និងកំពង់ចាម ក៏មានការលូតលាស់គួរឲ្យកត់សម្គាល់ផងដែរ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេសស៊ីជី បានចាប់ផ្តើមយុទ្ធនាការ ដែលបង្ហាញពីផលិតផលសម្ភារសំណង់គ្រប់ប្រភេទ និងការប្រើប្រាស់សម្ភារទាំងនេះ ដែលជួយបំពេញសេចក្តីត្រូវការរបស់អតិថិជនទាំងអស់ក្នុងការសាងសង់លំនៅដ្ឋានទាំងមូលរបស់ខ្លួនដោយប្រើតែផលិតផលរបស់អេសស៊ីជីប៉ុណ្ណោះ។ យុទ្ធនាការនេះបានបង្ហាញថា ក្រុមហ៊ុនអេសស៊ីជី មានបំណងបម្រើអតិថិជន ដែលកំពុងស្វែងរកផលិតផលសំណង់ដែលមានគុណភាពល្អបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃប្រកបដោយគុណភាពកាន់តែប្រសើរ។

លើសពីនេះទៀត ក្រុមហ៊ុនអេសស៊ីជី បានរៀបចំការប្រកួតជាងសំណង់ ដែលអនុញ្ញាតឲ្យជាងសំណង់ទាំងអស់ទទួលបានការបណ្តុះបណ្តាល តាមរយៈកម្មវិធីបណ្តុះបណ្តាលជាងសំណង់ ដែលអនុវត្តដោយក្រុមហ៊ុនអេសស៊ីជី ដើម្បីឲ្យពួកគាត់បានបង្ហាញពីជំនាញរបស់ខ្លួន។ ការពង្រឹងជំនាញដែលជាងសំណង់បានបង្ហាញនៅក្នុងការប្រកួតនេះត្រូវបានរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលរបស់ពួកគាត់។ ការប្រកួត បែងចែកជាពីរប្រភេទគឺ ការប្រកួតប្រក់ដំបូល និងការប្រកួតបូកស៊ីម៉ង់ត៍ ដែលប្រើផលិតផលដែលមានគុណភាពរួមមានក្បឿង SCG និងស៊ីម៉ង់ត៍ ខេ-ស៊ីមេន ។

លើសពីនេះទៅទៀត ក្រុមហ៊ុនអេសស៊ីជី បានចាប់ផ្តើមសេវាកម្មផ្គូផ្គងជាងសំណង់សម្រាប់ម្ចាស់ផ្ទះ និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដែលចង់បានជាងសំណង់ដែលមានគុណភាព តាមរយៈមជ្ឈមណ្ឌលជាងសំណង់អេសស៊ីជី ដែលអាចទាក់ទងតាមទូរស័ព្ទលេខ 095 999 500 ។

លោក រ៉ុងរ៉ូត បានក្រុមហ៊ុនអេសស៊ីជី កំពុងបោះជំហានទៅមុខក្នុងការពង្រីកអាជីវកម្មស្នូលនានារបស់ខ្លួននៅក្នុងទីផ្សារអាស៊ាន។ គម្រោងមួយក្នុងចំណោមគម្រោងធំៗលេចធ្លោរបស់យើង គឺការបង្កើតទីតាំងផលិតគីមីឥន្ធនៈដំបូងគេក្នុងប្រទេសវៀតណាម គឺក្រុមហ៊ុន Long Son Petrochemicals Company Limited (LSP) ដែលកំពុងមានវឌ្ឍនភាពជាលំដាប់ បន្ទាប់ពីបានរៀបចំពិធីបញ្ចុះបឋមសិលា ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម និងមន្ត្រីជាន់ខ្ពស់ កាលពីខែកុម្ភៈកន្លងទៅ។ កាលពីខែមិថុនា អេសស៊ីជីបានបង្កើនភាគហ៊ុនរបស់ខ្លួនពី 71% រហូតដល់ 100% ហើយគ្រោងនឹងចុះហត្ថលេខាលើកញ្ចប់ប្រាក់កម្ចីទំហំ 3.200 លានដុល្លារ ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក និងអន្តរជាតិនានា នៅខែសីហាខាងមុខនេះ។

គម្រោងទីតាំងផលិតគីមីឥន្ធនៈនេះ គ្រោងនឹងឆ្លងកាត់ដំណាក់កាល វិស្វកម្ម លទ្ធកម្ម និងសាងសង់ (EPC) នៅក្នុងត្រីមាសទីបីឆ្នាំ២០១៨ ហើយចាប់ផ្ដើមដំណើរការប្រតិបត្តិការអាជីវកម្មនៅត្រីមាសទី 1 ឆ្នាំ 2023 ដែលនឹងជួយបង្កើតការងារ និងប្រាក់ចំណូល ក៏ដូចជាអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចក្នុងប្រទេសវៀតណាមផងដែរ។”

ដើម្បីបន្តកំណើនរបស់ខ្លួន អេសស៊ីជី បានទិញភាគហ៊ុនចំនួន 29% នៅក្នុងក្រុមហ៊ុន PT Catur Sentosa Adiprana TBK (CSA) ដែលជាក្រុមហ៊ុនឈានមុខរបស់ឥណ្ឌូនេស៊ី ខាងផ្នែកវិស័យលក់រាយបែបទំនើប។ អាជីវកម្មរបស់ក្រុមហ៊ុននេះរួមមាន ការលក់រាយនូវផលិតផលប្រើប្រាស់តាមគេហដ្ឋាន និងសម្ភារសំណង់។ ដោយធ្វើប្រតិបត្តិការក្រោមពាណិជ្ជនាមថា “Mitra10” ក្រុមហ៊ុននេះមានហាងទំនិញគ្រប់ដណ្ដប់ច្រើនកន្លែងជាងគេបំផុត ដោយមានចំនួនរហូតដល់ទៅ២៧ហាង នៅទូទាំងប្រទេស ហើយមានបំណងបង្កើនចំនួនរហូតដល់ ៥០គិតត្រឹមឆ្នាំ២០២១ ដើម្បីបំពេញតាមសក្ដានុពលនៃតម្រូវការដែលចេះតែបន្តកើនឡើង។

CSA ក៏មានអាជីវកម្មចែកចាយផងដែរ ដែលមានបណ្ដាញហាងទំនិញលក់រាយរហូតដល់ទៅជាង 3 ម៉ឺនកន្លែងទូទាំងប្រទេស ព្រមជាមួយនឹងប្រព័ន្ធឃ្លាំងសន្និធិរឹងមាំ និងនវានុវត្តន៍ផ្សេងៗ។ នៅក្នុងការវិវត្តន៍ផ្សេងទៀត ក្រុមហ៊ុនទុនរួមរបស់អេសស៊ីជី ឈ្មោះថា Global House International (GBI) បានទិញភាគហ៊ុនចំនួន 30% នៅក្នុងក្រុមហ៊ុន PRO 1 GLOBAL Company Limited ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេសម្រាប់សម្ភារសំណង់ និងផលិតផលតុបតែងគេហដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុន Pro1-Global បច្ចុប្បន្នមានហាងលក់រាយចំនួន 6 ហើយកំពុងមានផែនការពង្រីកចំនួនហាងរបស់ខ្លួនផងដែរ បន្ថែមលើការធ្វើសមាហរណកម្មនៃការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់នាពេលអនាគត ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ Omni Channel។

សម្រាប់អាជីវកម្មដឹកជញ្ជូនវិញ អេសស៊ីជី បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមជាមួយនឹងក្រុមហ៊ុន Jusda Supply Chain Management International (JUSDA) ដើម្បីបង្កើតក្រុមហ៊ុនគ្រប់គ្រងផ្នែកដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយផ្ដោតលើប្រទេសចិនភាគខាងត្បូង និងតំបន់អាស៊ាន ដែលបច្ចុប្បន្ន តម្រូវការកំពុងមានការកើនឡើងសម្រាប់ពាណិជ្ជកម្មសម្ភារអេឡិចត្រូនិចដែលមានបច្ចេកវិទ្យាខ្ពស់ ផលិតផលកសិកម្ម ផលិតផលចំណីអាហារ និងពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន។ ក្រុមហ៊ុនទុនរួមនេះត្រូវបានរំពឹងថា នឹងចាប់ផ្ដើមប្រតិបត្តិការនៅក្នុងត្រីមាសទី 3 ឆ្នាំ 2018។

អេសស៊ីជី មានបំណងជំរុញការអភិវឌ្ឍផ្នែកនវានុវត្តន៍ ដើម្បីលើកកម្ពស់ការរស់នៅកាន់តែប្រសើរ ហើយបង្កើតផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ជាលទ្ធផល ប្រាក់ចំណូលបានមកពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) សម្រាប់ត្រីមាសទី 2 ឆ្នាំ 2018 គឺមានទំហំទឹកប្រាក់ 5.739 ពាន់លានរៀល (1.418 លានដុល្លារ) ឬស្មើនឹង 38% នៃប្រាក់ចំណូលពីការលក់សរុប ដែលនេះជាការកើនឡើង 6% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការលក់ HVA នៅក្នុងឆមាសទីមួយឆ្នាំ 2018 គឺមានទំហំទឹកប្រាក់ 11.574 ពាន់លានរៀល (2.871 លានដុល្លារ) ៕