(ភ្នំពេញ)៖​ វត្តមានតារាប្រុសស្រី​ ល្បីឈ្មោះជាច្រើនដួង​ បានត្រៀមខ្លួន​ ចូលរួមក្នុងកម្មវិធី​ «ចម្រៀងគ្រួសារខ្មែរ» នៅយប់នេះ​ តបតាមសំណូមពរ​ និងការគាំទ្ររបស់ទស្សនិកជន​ ដែលចង់ឲ្យមានការជួបជុំអ្នកសិល្បៈ​ ទាំងថ្មីនិងចាស់។

កម្មវិធី​ «ចម្រៀងគ្រួសារខ្មែរ» ដែលរៀបចំនិងដឹកនាំដោយ​ តារាចម្រៀងល្បីឈ្មោះ​ លោក​ អ៊ុក​ ណារីម​ និងអ្នកនាង​ ឆោម​ ឆពុំ ពេលនេះកំពុងតែមានការចាប់អារម្មណ៍ច្រើន​ ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក​ និងប្រមុខរាជរដ្ឋាភិបាល​ សម្តេចតេជោ​ ពោលជារៀងរាល់យប់តែងតែមានការ​ Comment ពីបងប្អូនប្រជាពលរដ្ឋ​ និងសម្តេចតេជោ​ ស្នើរឲ្យអ្នកសិល្បៈបកស្រាយបទចម្រៀង​ ដែលពិរោះៗ​ ។

តួយ៉ាងកាលពីយប់មិញនេះ​ មានវត្តមានតារាប្រុសស្រីទាំងសិល្បករជើងចាស់និងថ្មី​ ជិត២០រូបចូលរួម​ បកស្រាយចម្រៀង​ ដែលសម្តេចតេជោ​ លោកមានការពេញចិត្តកម្មវិធី​ ការប្រមូលផ្តុំអ្នកសិល្បៈបកស្រាយចម្រៀង​ មានភាពជិតដិតឆ្លើយឆ្លងតាមរយៈ​ Comment និងច្រៀងផ្ទាល់ភ្លាមៗទៅតាមសំណូមពរ។

ដូច្នេះចង់ដឹងថា​ អ្នកសិល្បៈចាស់ថ្មី​ ច្រើនដួងដែលចូលរួម​ ​កម្មវិធី​ «ចម្រៀងគ្រួសារខ្មែរ»​ រៀបចំឡើង​ ដោយតារាចម្រៀង​ លោក​ អ៊ុក​ ណារីម​ នឹងមានការជួបជុំនៅយប់ថ្ងៃទី២៧​ ខែកក្កដា​ ចាប់ពីម៉ោង៧:០០នាទី​ មានតារារូបណាខ្លះ​ ចូលរួមរង់ចាំទស្សនាទាំងអស់គ្នា៕