(រតនគិរី)៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីប្រមាណ ១ម៉ឺននាក់ដឹកនាំដោយលោក ប៊ូ ថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានប្តេជ្ញាចិត្តខ្ពស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល បន្តនូវសន្តិភាព និងការអភិវឌ្ឍ។
លោក ប៊ូ ថង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃភាពរុងរឿង និងការអភិវឌ្ឍសម្រាប់ប្រជាជាតិ។ គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់បងប្អូនទាំងអស់គ្នា៕