ពិសេសបំផុត! ទូទាត់វិក្កយបត្រទឹក រយៈពេល៣ខែ ដោយឥតគិតថ្លៃសេវា ជាមួយតារាផេ
27-07-2018 13:34
(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែតុលា ឆ្នាំ២០១៨ រៀងរាល់ការទូទាត់វិក្កយបត្រទឹក ជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈភ្នាក់ងារតារាផេ គ្រប់ខេត្តក្រុង ឬតាមរយៈកម្មវិធី តារាផេ App ដោយឥតគិតថ្លៃ សេវាឡើយ។ កម្មវិធីនេះ ប្រព្រឹត្តិឡើង ដើម្បីបំពេញតម្រូវការ ចាំបាច់របស់អតិថិជន និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងធ្វើឲ្យអតិថិជនតារាផេ ចំណេញពេលវេលា និងថវិកា។
ក្រៅពីការទទួលបានប្រូម៉ូសិននេះ អតិថិជនដែលប្រើប្រាស់កម្មវិធីតារាផេ App ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការវេរលុយឥតគិតសេវា ការបញ្ចូលលុយទូរស័ព្ទ និងសេវាកម្មនានា ដែលតារាផេ នឹងមានក្នុងពេលឆាប់ៗ ខាងមុខនេះ។ កម្មវិធីតារាផេ App មានភាពទំនើបរហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលនឹងជួយធ្វើឲ្យជីវិតប្រចាំថ្ងៃ របស់លោកអ្នកកាន់តែមានភាពងាយស្រួលមួយកម្រិតទៀត។
ដើម្បីទទួលបានប្រូម៉ូសិននេះ លោកអ្នកគ្រាន់តែធ្វើដំណើរទៅកាន់ភ្នាក់ងារតារាផេ ដែលនៅជិតលោកអ្នកបំផុត ឬធ្វើការទាញយកកម្មវិធី តារាផេ App បន្ទាប់មកធ្វើតាមការណែនាំ ដើម្បីធ្វើការទូទាត់វិក្កយបត្រទឹករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួចជាស្រេច។
សូមបញ្ជាក់ថា ការបង់វិក្កយបត្រទឹកនេះ គឺសម្រាប់ប្រជាជនរស់នៅ ក្នុងទីក្រុងភ្នំពេញ និងក្នុងខេត្តកណ្តាល តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្ម អតិថិជនរបស់តារាផេ តាមទូរស័ព្ទលេខ 081 799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់ តារាផេ។
មិនទាន់មានកម្មវិធីតារាផេ App មែនទេ? សូមទាញយកឥឡូវនេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS តាមលីងខាងក្រោម៖
https://goo.gl/7tvY1E, តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង !