(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងទទួលជួបគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិជាន់ខ្ពស់ចំនួន៣២រូប មានជាអាទិ៍សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាមកពីសហគមន៍អឺរ៉ុប នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ស្អែក វេលាម៉ោង១០៖៣០នាទីព្រឹក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដានេះ។
គ.ជ.ប បានឱ្យដឹងថា ជំនួបនេះ ដើម្បីស្វែងយល់អំពីការរៀបចំ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតនៅកម្ពុជា មុនពេលចូលរួមសង្កេតការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខននេះ៕
សម្រាបព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖