(ភ្នំពេញ)៖ «មានផ្លូវ មានក្តីសង្ឃឹម» គឺជាទិសស្លោកដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញការកសាងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ តាមរយៈទិសស្លោករាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ បានប្រឹងប្រែងរកគ្រប់លទ្ធភាពទាំងអស់សាងសង់ផ្លូវ និងស្ពាន ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផងដែរ។
មកដល់ពេលបច្ចុប្បន្នផ្លូវ និងស្ពានជាច្រើនខ្សែត្រូវបានលើកកម្ពស់ កែលម្អ និងសាងសង់ឡើងថ្មីតភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡានៅទូទាំងប្រទេស។ តាមរយៈសមិទ្ធផលផ្លូវ និងស្ពាន ដែលសម្រេចបានទាំងនេះ បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទឹកជញ្ជូនទំនិញ។ ជាពិសេសក៏បានរួមចំណែកទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅតែបន្តរក្សាមហិច្ឆតាសាងសង់ផ្លូវ និងស្ពាន ព្រមទាំងលើកកម្ពស់គុណភាពឲ្យកាន់តែល្អប្រសើរ។ ជាពិសេសសាងសង់ស្ពានឆ្លងកាត់ទន្លេឲ្យបានកាន់តែច្រើនទៀត ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ។
ដើម្បីបានជ្រាបច្បាស់ថា តើរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធផលផ្លូវ និងស្ពានយ៉ាងដូចម្តេចខ្លះ? សូមទស្សនាវីដេអូខាងក្រោម៖