(មណ្ឌលគិរី)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីដឹកជញ្ជូនសម្ភារបោះឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោតមួយកន្លែង នៅភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បើតាមទំព័រ Facebook របស់គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានធ្វើសកម្មភាពដឹកជញ្ជូនសម្ភារ បោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត០០៩១ (អន្ទ្រង) តាមរយៈឧទ្ធម្ភាគចក្រ»។
សូមជម្រាបថា សម្រាប់ខេត្តមណ្ឌលគិរី មានការិយាល័យបោះឆ្នោតសរុបចំនួន១២៧ការិយាល័យ និងមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៤០,៦០៤នាក់៕