(ភ្នំពេញ)៖ ជនបរទេសដែលកំពុងរស់នៅ និងកម្សាន្តនៅក្នុងប្រទេសកម្ពុជា មិនបានព្រួយបារម្ភលើសន្តិសុខ និងសុវត្ថិភាពរបស់ពួកគេដូចសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានោះទេ។

នៅពេលថ្មីៗនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការព្រួយបារម្ភចំពោះសន្តិសុខសណ្តាប់ធ្នាប់ និងបញ្ហាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅអំឡុងពេលនៃដំណើរការបោះឆ្នោត។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកត្រូវបានគេមើលឃើញថា ហាកបានបង្ហាញក្តីបារម្ភហួសហេតុ មិនសមហេតុផល និងបង្កប់ដោយទស្សនៈមិនល្អចំពោះបរិយាកាស នៅកម្ពុជាអំឡុងពេលរៀបចំការបោះឆ្នោត។ ផ្ទុយពីស្ថានទូតអាមេរិកដែលតែងតែមានទស្សនៈអវិជ្ជមានចំពោះកម្ពុជានោះ ជនបរទេសជាច្រើនដែលកំពុងរស់នៅ និងមកលេងកម្សាន្តនៅកម្ពុជា បានមើលឃើញថា បរិយាកាសរៀបចំការបោះឆ្នោតនៅកម្ពុជាអាណត្តិនេះមានសភាពស្ងប់ស្ងាត់ល្អជាងអាណត្តិកន្លងទៅ។

ពួកគេក៏មិនបានបារម្ភពីបញ្ហាសន្តិសុខ ឬសុវត្ថិភាពអ្វីនោះដែរ ដោយពួកគេមើលឃើញថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរជាធម្មតា។ ជាបន្តសូមស្តាប់ការបញ្ជាក់របស់ជនបរទេសក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News៖