(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦៩៤គ្រឿង រកឃើញល្មើសច្បាប់៦៨គ្រឿង (ម៉ូតូ៥៥ភាគរយ) អប់រំ៤៩គ្រឿង និងផាកពិន័យ១៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៧គ្រឿង និងផាកពិន័យចំនួន៣គ្រឿង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ២៤,៣១៤គ្រឿង រកឃើញមធ្យោបាយល្មើស ២,៨៧៣គ្រឿង អប់រំ១,៦៩៧គ្រឿង និងពិន័យ១,១៧៧គ្រឿង៕