(បាត់ដំបង)៖ បច្ចុប្បន្ននេះ ក្នុងប្រទេសកម្ពុជា មានមនុស្សស្លាប់ប្រហែ៨០០នាក់ ក្នុង១ឆ្នាំៗ ដោយសារតែជំងឺឆ្កែឆ្កួត ហើយក្នុងនោះ៥០ភាគរយជាកុមារ។ ដើម្បីបង្ការ និងព្យាបាលជំងឺនេះ ឲ្យបានទាន់ពេលវេលា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រួមជាមួយក្រសួងសុខភិបាល ដោយមានការគាំទ្រពីស្ថាប័នផ្សេងៗទៀត បានសម្រេចបើកមជ្ឈមណ្ឌលបង្ការ ជំងឺឆ្កែឆ្កួតប្រចាំខេត្តបាត់ដំបង និងបើកដំណើរការជាផ្លូវការ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
គោលបំណង ក្នុងការបើកមជ្ឈមណ្ឌល ជំងឺឆ្កែឆ្កួតក្នុងខេត្តបាត់ដំបងនេះ ដើម្បីកាត់បន្ថយអត្រាស្លាប់ដោយសារតែជំងឺឆ្កែឆ្កួតនៅកម្ពុជាឲ្យធ្លាក់ចុះ និងជួយសង្គ្រោះជីវិតមនុស្សបានឆាប់រហ័ស។
ការបង្កើតមជ្ឈមណ្ឌលតាមបណ្ដាខេត្តនេះ ពិតជាមានភាពងាយស្រួលខ្លាំង មានន័យថា ប្រសិនបើមានអ្នកណា ឬកុមារណាម្នាក់ ត្រូវបានឆ្កែខាំ អាចចាក់ថ្នាំបង្ការ និងព្យាបាលបានទាន់ពេលវេលា៕