Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល៖ ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ដែលលក់លើ Facebook មិនមានការចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាត, អ្នកប្រើប្រាស់អាចគាំបេះដូងស្លាប់បាន

25-07-2018 18:29

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook ពុំបានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

បើតាមក្រសួងសុខាភិបាល ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook គ្មានមូលដ្ឋានវិទ្យាសាស្ដ្រត្រឹមត្រូវ នូវ​ឱសថបំប៉នសុខភាពឈ្មោះ FORCE ដោយភូតកុហក និងបំផ្លើសហួសពីការពិតមានដូចជា ធ្វើឲ្យប្រដាប់ភេទបុរសធំជាងមុន រឹងជាងមុន ជំនួយដល់ក្រលៀន ក្រពេញប្រូស្ដាត អាចជួយព្យាបាលអ្នកដែលមានបញ្ហាទឹកនោមផ្អែម ទឹកនោមប្រៃ លើសឈាម និងបញ្ហាក្រះពជាដើម។

ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា «ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរស ពិសេសឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់»។

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនី Facebook ដែលបានផ្សព្វផ្សាយលក់ ត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ FORCE ខុសច្បាប់ទាំងនេះ ព្រមទាំងប្រមូលមកវិញដើម្បីកម្ទេចចោល៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមានទាំងស្រុងនៅខាងក្រោមនេះ៖