(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦៤២គ្រឿង រកឃើញល្មើសច្បាប់៨០គ្រឿង (ម៉ូតូ៥៥ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ៣៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៤គ្រឿង និងផាកពិន័យចំនួន២គ្រឿង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ២៣,៦២០គ្រឿង រកឃើញមធ្យោបាយល្មើស ២,៨០៥គ្រឿង អប់រំ១,៦៤៧គ្រឿង និងពិន័យ១,១៥៨គ្រឿង៕