Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ព្រមានពីការគ្រោះថ្នាក់ ចំពោះការប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ NICE ដែលគ្មានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាត

25-07-2018 17:53

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ​ចេញសេចក្ដីជូនដំណឹង បញ្ជាក់ពីការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook នូវឱសថបំប៉នផ្លូវភេទបុរស ឈ្មោះ NICE ផលិតនៅប្រទេសបារាំង គ្មានក្រុមហ៊ុននាំចូលតឹ្រមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

បើតាមក្រសួងសុខាភិបាល «ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរស ពិសេសឱសថបំប៉នផ្លូវភេទបុរសឈ្មោះ NICE ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់»

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនី Facebook ដែលបានផ្សព្វផ្សាយលក់ ត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ NICE ខុសច្បាប់ទាំងនេះ ព្រមទាំងប្រមូលមកវិញដើម្បីកម្ទេចចោល៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមានទាំងស្រុងនៅខាងក្រោមនេះ៖