(តាកែវ)៖ លោក យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានចំណាយពេលវេលាអស់មួយថ្ងៃ ចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សយ៉ាងច្រើន នៅតាមភូមិក្នុងនោះ ភូមិត្រពាំងរកា ភូមិតាខុន និងភូមិក្រាំងវិច របស់ឃុំអង្កាញ់ ឃុំព្រៃល្វា និងឃុំក្តាញ់។
ការចុះសំណេះសំណាលនេះ ក៏មានការអមដំណើរដោយលោក កែវ រ៉េមី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស, លោក ហែម សាឯម, លោក
អ៊ី សារី និងលោក អ៊ុន វ៉ាល់ឡឺរ៉ូ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអង្កាញ់ ឃុំព្រៃល្វា និងឃុំក្តាញ់ និងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងឃុំទាំង៣ជាច្រើនរូបទៀតផងដែរ។
នៅតាមភូមិនីមួយៗ លោក យឹម ណុលឡា និងលោក កែវ រ៉េមី បានបំផុសឲ្យមេគ្រួសារបក្សលើកជាសំណួរ ចម្ងល់ ជុំវិញការបោះឆ្នោតខាងមុខនេះ ក្នុងនោះមានការត្រៀមលក្ខណៈ ការសម្រេចចិត្តចុងក្រោយ មូលហេតុដែលនាំឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីក្នុងអាណត្តិទី៦ថ្មី ចំណុចដែលគណបក្សប្រជាជនកម្ពុជាមានលើសគណបក្សដទៃផ្សេងទៀត បញ្ហាសន្តិភាព លទ្ធិប្រជាធិបតេយ្យ សន្តិសុខ និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា សម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។
សូមបញ្ជាក់ថា បន្ទាប់ពីស្តាប់ការបកស្រាយខឹ្លមសារទាក់ទងនឹងការលើកឡើងខាងលើរបស់ លោក យឹម ណុលឡា និងលោក កែវ រ៉េមី រួចមកមេគ្រួសារបក្សទាំងអស់ នៃភូមិទាំងបីមានចិត្តរីករាយ មានភាពកក់ក្តៅ និងបង្ហាញការប្តេជ្ញាចិត្តគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា និងបេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី ហើយប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នាជាប្រាកដ៕