(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ក្រោយពីការសំណេះសំណាលជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋមកពីភូមិក្នុងឃុំបារាយណ៍ប្រមាណ ៣០០នាក់ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានឆ្លៀតធ្វើដំណើររចុះសួរសុខទុក្ខអាជីវករក្នុងផ្សាររំលង ឃុំទ្រៀល ស្រុកបារាយណ៍។
តាមសំណូមពររបស់អាជីវករ លោក ថោង ខុន បានសន្យាផ្តល់ផ្លូវក្រាលគ្រួសក្រហមប្រមាណ ២០០ម៉ែត្រ និងប្រព័ន្ធលូរំដោះទឹកផងដែរ។
លោក ថោង ខុន និងអាជីវករនៅផ្សាររំលង បានសម្ដែងភាពរីករាយស្និទ្ធស្នាលជាមូយគ្នា ហើយបានប្តេជ្ញាចិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពផងដែរ៕