(ភ្នំពេញ)៖ OPPO Find X ត្រូវបានដាក់សម្ពោធជាផ្លូវការ អស់រយៈពេលជាងមួយខែកន្លងមកនេះ បានទទួលការយកចិត្តទុកដាក់ខ្លាំងជាង ទូរស័ព្ទចល័តមុនៗ ហើយទម្រង់អេក្រង់ថ្មី ដ៏ទូលាយពេញគែម ដែលមានមូលដ្ឋាន លើរចនាបទកាមេរ៉ាបង្កប់ ដែលមានលក្ខណៈងើបឡើង និងលឹបចុះបាន ធ្វើឲ្យវាក្លាយជាប្រធានបទ ដ៏ក្តៅបំផុតសម្រាប់អ្នកដែលចូលចិត្ត ប្រើទូរស័ព្ទស្មាតហ្វូនទាំងឡាយ។
ទោះបីជាយើងមានការយល់ដឹង ជាទូទៅអំពីស្មាតហ្វូននេះរួចហើយក៏ដោយ ក៏នៅតែមានព័ត៌មានលំអិតជាច្រើនទៀត ដែលអ្នកប្រើប្រាស់អាចខ្វល់ខ្វាយ តើទូរស័ព្ទនេះ មានគុណសម្បត្តិអ្វីខ្លះ? តើវាបានបំពេញលក្ខខណ្ឌ ស្ដង់ដារនៃការផលិតដែរឬទេ? តើអាយុកាលនៃការងើបឡើង និងលឹបចុះរបស់កាមេរ៉ា ត្រូវបានធានាដែរឬទេ?
គុណសម្បត្តិរបស់ OPPO Find X ស្មាតហ្វូនកំពូលរបស់ OPPO មួយនេះ មានចំនុចពិសេសៗច្រើន ដែលអ្នកប្រើប្រាស់ទាំងអស់គួរតែបានដឹង រួមមានដូចជា៖ អេក្រង់លាតពេញបែប Panoramic ដែលវាធ្វើឲ្យ OPPO Find x មួយនេះ មានភាពឡូយជាងទូរស័ព្ទផ្សេងទៀត ព្រោះមើលទៅវាស្ទើរ តែគ្មានសល់គែមទេ ហើយវិមាត្រនៃផ្ទៃអេក្រង់ទាំងមូល មានទំហំរហូតដល់៩៣.៨% ដែលវាធំជាងគេនាពេលបច្ចុប្បន្ន។
មួយវិញទៀត កាមេរ៉ា 3D បង្កប់ខ្លួន ក៏ជាភាពទាក់ទាញមួយរបស់ OPPO Find x ដែរ វាមានលក្ខណៈទំនើបដែរ ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ត្រូវបានលាក់បង្កប់ក្នុងតួនៃទូរស័ព្ទ វាងើបឡើងនៅពេលដែលយើង ប្រើប្រាស់នូវមុខងារ កាមេរ៉ា និងស្កេនមុខប៉ុណ្ណោះ។ លើសពីនេះទៀត វាមានកម្លាំងម៉ាស៊ីនខ្លាំងកប់ ដែលប្រើប្រាស់នូវឈីប Snapdragon ៨៤៥ ជំនាន់ចុងក្រោយ ហើយបំពាក់មកនូវ RAMទំហំ 6GB និង ROM ទំហំ 256GB ហើយវាក៏បានបំពាក់មកនូវមុខងារថ្មីៗ ជាច្រើនផងដែរ។
ការធ្វើតេស្តពិសោធន៍ អំពីគុណភាព OPPO Find X ត្រួវតែឆ្លងកាត់បន្ទប់ពិសោធន៍ QE ក្នុងការធ្វើតេស្តយ៉ាងហ្មត់ចត់ដូចជា ការធ្វើតេស្តទៅលើការធ្លាក់ ការបើកកាមេរ៉ាឡើងចុះ ការតេស្តលើប៊ូតុងចុច និងការការពារ ទឹកនិងធូលីជាដើម-ល- ដែលជាការពិសោធន៍ទូទៅលើគុណភាពផលិតផល ហើយទោះ ក្នុងដំណាក់កាលនៃការផលិតចំនួនច្រើន ក៏នៅតែមានការដកនូវគំរូ សម្រាប់ធ្វើការពិសោធន៍ផងដែរ ដើម្បីឲ្យកាន់តែធានា បាននូវគុណភាព។
រីឯការពិសោធន៍ចំពោះការឡើងចុះ នៃកាមេរ៉ាវិញ OPPO Find X ត្រូវបានធ្វើតេស្តពិសោធន៍ ដល់ទៅជាង៣០ម៉ឺនដង ដែលនេះអាចធានាបាននូវការប្រើប្រាស់ រហូតដល់រយៈពេល៥ឆ្នាំ ដូចនេះ វាលែងជាការបារម្មណ៍ ទៀតហើយ។ សូមរម្លឹកផងដែរថា OPPO Find X ត្រូវបានប្រកាសសម្ពោធជាផ្លូវការ នៅកម្ពុជានាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ហើយនឹងមានលក់នៅទីផ្សារស្រុកខ្មែ ក្នុងតម្លៃ៨៩៩ដុល្លារ នាថ្ងៃទី៥ ខែសីហានេះហើយ៕
ចំពោះការធ្វើតេស្ត ក្នុងបន្ទប់ពិសោធន៍យ៉ាងណានោះ សូមទស្សនាការបង្ហាញដូចខាងក្រោម៖
ការបើកកាមេរ៉ាឡើងចុះ
ការតេស្តលើប៊ូតុងចុច
ការតេស្តលើការការពារធូលី