អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យមើលស្ថានភាព ការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋក្រោយជំនន់ទឹកភ្លៀង
25-07-2018 15:53
(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ អញ្ជើញចុះពិនិត្យមើលស្ថានភាព ការងារបង្កបង្កើនផលរបស់បងប្អូន ប្រជាពលរដ្ឋក្រោយជំនន់ទឹកភ្លៀង។
ឆ្លៀតក្នុងឱកាសនោះ លោក យន្ត មីន ក៏បានជួយស្ទូងស្រូវ ប្រជាកសិករផងដែរ ដែលស្ថិតនៅក្នុង ភូមិវាល និងភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ លោកបានពិនិត្យ និងជួយដោះស្រាយ ឧបត្ថម្ភជាពូជស្រូវ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ដែលទទួលរងនូវការខូចខាត កន្លងមកដោយសារទឹកលិច៕