(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋាន្តរស័ក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ នៃអង្គភាពក្រុង-ស្រុក ចំនួន២៧រូប។
ពិធីនេះប្រារព្ធធ្វើឡើង នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត ប្រធានស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា ក៏បានផ្តាំផ្ញើរដល់នាយទាហានទាំងអស់ ដែលទើបតែត្រូវបានប្រកាសតែងតាំង និងបំពាក់ឋានន្ដរស័ក្ដិក្នុងថ្ងៃនេះ ត្រូវខិតខំបំពេញតួនាទី និងភារៈកិច្ចរបស់ខ្លួន ដែលអង្គភាពបានប្រគល់ឱ្យដើម្បីពង្រឹងបន្ថែមសមត្ថភាព មានបទពិសោធការងារ ដើម្បីបន្តទទួលបានកិត្តិយស និងមុខងារឱ្យខ្ពស់ជាងនេះថែមទៀត ក៏ដូចជាបង្កើននៅសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងអង្គភាពដែរ។
ដើម្បីឆ្លើយតបទៅនឹង សកម្មភាពនៃភារកិច្ចដែលមានស្នាដៃ គូបផ្សំ និងសមត្ថភាព សីលធម៌ ការគោរពវិន័យ ការងារ បទបញ្ជាអង្គភាព ក៏ដូចជាបទពិសោធន៍ ក្នុងការបំពេញភារកិច្ច របស់នាយទាហាន នាយទាហានរងដែលធ្វើនៅថ្ងៃនេះ អង្គភាពនីមួយៗ ក្នុងបញ្ជាការដ្ឋាន ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍នៅបទបញ្ជា បង្កា បង្ក្រាប សង្គ្រោះ ស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ថា អ្នកទទួលបានការសសើរ ត្រូវខិតខំបំពេញភារៈកិច្ច គោរពវិន័យពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុងឱ្យ បានរឹងមាំនៅតាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានទាំងអស់៕