(ភ្នំពេញ)៖ «LYN» តែងផ្តល់នូវមន្តស្នេហ៍នៃការតុបតែងខ្លួន ជាមួយនឹងផលិតផលលម្អខ្លួន សម្រាប់នារីដ៏ស្រស់ស្អាត។ ផលិតផលនេះ មិនត្រឹមតែងាយស្រួលប្រើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសម៉ូដទំនើបៗស្អាតៗទាន់សម័យគ្រប់រដូវកាល។ ហើយនៅក្នុងរដូវកាលស្លឹកឈើជ្រុះ និងរដូវរងា២០១៨នេះ «LYN» បាននាំមកនូវភាពស្រស់ស្អាត និងវៃឆ្លាតរបស់នារីសម័យថ្មី តាមរយៈអ្នកតំណាងដ៏ស្រស់សោភា គឺកញ្ញា ប៊ែលឡា រ៉ានី ខេមប៉េន តារាសម្តែងស្រីថៃ ដែលកំពុងលេចធ្លោជាមួយនឹងការតុបតែងខ្លួន រួមសម័យរវាងលក្ខណៈនារីថៃ ដែលមានវប្បធម៌ដ៏ស្រស់ស្អាត និងភាពទំនើបនៃលោកខាងលិច។
ការរួមផ្សំនៃសម័យកាល គឺជាលក្ខណៈពិសេសនៃការច្នៃប្រឌិតខលលិកសិនបើករដូវកាលថ្មីនេះ។ «LYN» បានបង្ហាញនូវផលិតផល ដែលសក្តិសមនឹងពេលវេលា វប្បធម៌ ព្រមទាំងការប្រើប្រាស់ងាយស្រួល។ នេះគឺជាលក្ខណៈមួយថ្មីនៃការតុបតែងខ្លួន។
សម្រាប់កាបូប Shoppers ត្រូវបានរចនាម៉ូដយ៉ាងច្រើនបែបសណ្ឋាន តម្រូវសម្រាប់គ្រប់ឳកាស ទាំងបច្ចេកទេសប៉ាក់ម្ជុលលោហៈ និងគ្រាប់អង្កាំភ្លឺផ្លេក។ ចំណែក «Felishia M» កាបូបយួរដៃម៉ូដថ្មី ដែលធ្វើពីស្បែកមានដាំគ្រាប់អង្កាំ រំលេចចេញជាតួអក្សរ ផ្តល់នូវរូបសម្រស់ថ្មី ដែលពេញនិយមប្រចាំរដូវកាលនេះ។
រីឯកាបូបស៊េរី «Lena» មានពីរទំហំគឺ S និង M ងាយស្រួលជ្រើសរើសប្រើ។ ហើយអ្វីដែលមិនអាចខ្វះបានសម្រាប់រដូវកាលនេះ គឺការនាំមកនូវសមិទ្ធផលដែលមានការជំរុញទឹកចិត្តពីកញ្ញា ប៊ែលឡា នូវអារម្មណ៍ទសវត្សរឆ្នាំ៩០ ដោយការចេញម៉ូដកាបូបយួរស៊េរី «Bella S»។ កាបូបនេះត្រូវបានរចនាដោយការរួមផ្សំនូវពណ៌ផ្សេងៗពីគ្នាយ៉ាងស្រស់ឆើតឆាយ មានដូចជាការប្រើពណ៌ ក្រហម-ពណ៌លឿង-ពណ៌ទឹកប៊ិច ជាមួយគ្នា ហើយប្រើពណ៌អមតៈដូចជាពណ៌ខ្មៅគូនឹងពណ៌ក្រហម និងការប្រើពណ៌ផ្កាឈូកខ្ចី ជាគូជាមួយនឹងពណ៌ប្រផេះ មិនតែប៉ុណ្ណោះ ថែមទាំងមានការប្រើពណ៌បញ្ច្រាស់គ្នា ដូចជាប្រើពណ៌លឿង និងពណ៌ស្វាយផងដែរ។
ចំណែក ស្បែកជើង បានក្លាយជាធាតុសំខាន់នៃការតុបតែងខ្លួន ដែលនារីជាច្រើនឈ្លក់វង្វេង មិនត្រឹមតែដើម្បីពាក់តែប៉ុណ្ណោះទេ ប៉ុន្តែស្បែកជើងទាំងគូត្រូវតែស្អាតថែមទៀត ដែលនេះបានក្លាយទៅជារឿងសាងអារម្មណ៍ដ៏ល្អពិសេស ក្នុងថ្ងៃនីមួយៗដល់មិត្តនារីគ្រប់រូប។ លើសពីនេះ ស្បែកជើង មិនត្រឹមតែផ្តល់នូវអារម្មណ៍ស្រស់ស្អាត តែមួយមុខនោះទេ តែត្រូវបង្ហាញពីភាពទាន់សម័យ និងលេចធ្លោផងដែរ។
«LYN» យល់ពីអារម្មណ៍មួយនេះច្បាស់ណាស់ ហេតុនេះទើបយើងបង្កើតស្បែកជើង ដែលមានទម្រង់ស្រស់ស្អាត ដោយវត្ថុធាតុដើមដ៏គួរឲ្យចាប់អារម្មណ៍។ ស្បែកជើងក្នុងរដូវកាលនេះ បង្ហាញនូវអារម្មណ៍យុគសម័យអវកាស គឺប្រើប្រាស់ស្បែកជ័រដ៏ភ្លឺថ្លាពិសេស បូករួមនិងតិចនិកដ៏អស្ចារ្យនៃការបិទគន្លឹះក្នុងស៊េរី «Vivi» និង ស៊េរី «Bina» ។ ដោយឡែក ស៊េរី Muiccia’ និង ‘Premiata’ ប្រើប្រាស់វត្ថុធាតុដើមស្បែកជ័រថ្លានិងគ្រីស្តាល់ ។
ចំណែកស៊េរី Terrara មានភាពស៊ីវិល័យដោយការដាំគ្រីស្តាល់៣ឌី ចេញពីក្រណាត់សាទីនភ្លឺរលោង។ ហើយស៊េរី Larastone ធ្វើពីក្រណាត់ស្បែកនិងបូស្អាតទាក់ភ្នែក។ Marella ជាស្បែកជើងកែងខ្ពស់ រំលេចរាងរាវ និងភាពទន់ភ្លន់តាមរយៈសំណាញ់ស្បែកតុបតែងដោយចំណុចមូលតូចៗ។ ចុងក្រោយនៃខលលិកសិន គឺភាពក្លាសិកគ្រប់ពេលរបស់ស្បែកជើងកែងទាបមានបូស៊េរី Farfalla។
សូមអញ្ជើញទៅទស្សនា គ្រឿងលម្អខ្លួនឈុតពិសេស «La Vita è Bella»ប្រចាំរដូវកាលស្លឹកឈើជ្រុះ និងរងា២០១៨ នៅហាង LYN គ្រប់សាខា នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី ៕
លោកអ្នកអាចចូលទៅកាន់ Facebook Page: www.Facebook.com/lyncambodiaofficial