(ភ្នំពេញ)៖ កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ ដែលឧបត្ថមធំដោយភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) នៅខេត្តសៀមរាបនៅសល់តែ ១០ ថ្ងៃទៀតតែប៉ុណ្ណោះ ការចុះឈ្មោះនឹងបញ្ចប់ត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារ អប្សរាអង្គរ ដែលស្ថិតនៅផ្លូវជាតិលេខ ៦ ខេត្តសៀមរាប។
គិតមកត្រឹមថ្ងៃនេះ ទាំងកីឡាករជាតិ និង អន្តរជាតិបានចុះឈ្មោះសរុបជិត ៣,០០០ នាក់ហើយ ដែលក្នុងនោះមានអ្នករត់ចម្ងាយ 3km, 10km, 21km និង 42km ។
តាមការព្យាកររបស់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ចំនួនអ្នកចុះឈ្មោះអាចនឹងកើនឡើងដល់ទៅ ៤,០០០នាក់ មុនការប្រកួតមកដល់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ ខាងមុខនេះ ហើយកីឡាករដែលមកចូលរួមព្រឹត្តិការណ៍នេះមានរហូតទៅដល់ជាង៤០ប្រទេសឯណោះ។
ដោយឡែកសម្រាប់ការរៀបចំសណ្តាប់ធ្នាប់និងបច្ចេកទេសសម្រាប់ការរត់នេះ គណៈកម្មការបានរៀបចំរួចរាល់អស់ហើយ ដែលរួមមានទាំងការទំនុកបម្រុង ភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) និងទឹកសុទ្ធកម្ពុជា ផងដែរពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រាប់កីឡាករទាំងអស់តែម្តង នៅតាមផ្លូវរត់នីមួយៗ។
ដូច្នេះទាំងគណៈកម្មការរៀបចំការរត់ប្រណាំងម៉ារ៉ាតុង និង ដៃគូរឧបត្ថម្ភធំភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៌កីឡាករទាំងអស់នៅខេត្តសៀមរាប។
ដំណឹងល្អពីភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) បើខកខានមិនបានហ្វឹកហាត់អោយគ្រប់គ្រាន់ មុនពេលមកចូលរួមរត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី 5 នេះ កុំបារម្ភ អោយតែពិសារ WURKZ ដឹងតែដល់ទីតែម្តង ។ ក្រោយពេលរត់ ភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) មានកន្លែងម៉ាស្សាជើងអត់គិតលុយអោយទៀត ឡូយម៉ាចប់តែម្តង។
ជួបគ្នានៅទឹកដីខេត្តសៀមរាប មុខប្រាសាទអង្គរវត្ត ហើយកុំភ្លេចមកកម្តៅសាច់ដុំនៅមុខឆាកភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) អោយសោះ ចាប់ពីម៉ោង ៤ ព្រលឹម មុនពេលរត់៕