(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋស្ដីពីការផ្អាកដំណើរការសេវាដឹកជញ្ជូន សាធារណៈរថយន្ដក្រុង ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដានេះ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន លោក ឃួង ស្រេង បានបញ្ជាក់ថា ការផ្អាកដំណើរការនេះ ដោយសារតែបុគ្គលិកបម្រើការងារលើការដឹកជញ្ជូន សាធារណៈរថយន្ដក្រុង ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដើម្បីចូលរួមការបោះឆ្នោត ប៉ុន្ដែសាលារាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការវិញ នៅថ្ងៃទី៣០ ខែកក្កដា។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖