(ភ្នំពេញ)៖ ជឿទេថា អ្នកអាចនឹងមានសំណាង នៅឱកាសចុងក្រោយ? ពិតជាមាន ឲ្យតែមិនបោះបង់ការព្យាយាម ព្រោះសំណាងកើតមានចំពោះអ្នកដែលបន្តការព្យាយាមប៉ុណ្ណោះ ។
ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់ ពី Galaxy S9|S9+ នៅសល់ត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះទេ នឹងបញ្ចាប់ហើយដូច្នេះឱកាសរបស់អ្នក ដើម្បីក្លាយជាម្ចាស់ ម៉ូតូ Honda ZoomerX , Samsung Galaxy S9+ 64GB ឬរង្វាន់ជាច្រើនរាប់រយរង្វាន់ទៀត អាចនឹងកើតមានចំពោះលោកអ្នក ហើយការចាប់ឆ្នោតចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ។
មានអតិថិជនរាប់រយអ្នកទូទាំងប្រទេស បានឈ្នះជាច្រើនរយរង្វាន់រួចមកហើយពីកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» ពី Galaxy S9|S9+ ហើយសំណាងរបស់អ្នក អាចនឹងកើតមាន សម្រាប់ឱកាសចុងក្រោយ ដូច្នេះសូមកុំឲ្យឱកាសចុងក្រោយ ឱកាសនៃសំណាងនេះកន្លងហួសឲ្យសោះ។
សូមរំលឹកថា «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ ជាកម្មវិធីប្រូម៉ូសិន ចែករង្វាន់ទូទាំងប្រទេស ដែលនាំមកនូវភាពសប្បាយរីករាយជាមួយរង្វាន់ពិតៗ ឈ្នះពិតៗដ៏ច្រើនសន្ធឹកសន្ធាប់។ ជាមួយនឹងលក្ខខណ្ឌងាយៗ ដោយគ្រាន់តែជាវ Samsung Galaxy S9|S9+ អតិថិជននឹងទទួលបានសន្លឹកឆ្នោតដើម្បីបំពេញ និងចូលរួមចាប់រង្វាន់ដែលអាចឈ្នះ ម៉ូតូ Honda Zoomer X, ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ Samsung Galaxy J6, ទូរទស្សន៍ Samsung TV 32" និងធុងបាស Harman Speaker និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀត ។
ក្រៅពីនេះ កម្មវិធីមានរង្វាន់បន្ថែម ចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL, ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត៕
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះហើយ ទើបធ្វើឲ្យអតិថិជនភាគច្រើនលើសលប់ មានឱកាសឈ្នះគ្រប់ៗគ្នាទូទាំងប្រទេស ហើយឱកាសចុងក្រោយនេះ អាចជារបស់អ្នក!!!