(ភ្នំពេញ)៖ J.estina ជាម៉ាកយីហោលេខ១ នៅប្រទេសកូរ៉េ ជាមួយផលិតផលជាច្រើន ដូចជាកាបូបនារី, គ្រឿងសំអាង, នាឡិកា, វ៉ែនតា, គ្រឿងអលង្ការ និងស្បែកជើង។
ដោយសារការ សំបូរបែបយ៉ាងនេះជាមួយគុណភាពល្អ និងតម្លៃដែលអាចទទួលយកបាន ទើបម៉ាក J.estina បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស និងល្បីល្បាញនៅប្រទេសកូរ៉េជាមួយហាងផ្ទាល់ខ្លួនចំនួន១១៤ហាង និងជុំវិញពិភពលោក។
សូមបញ្ជាក់ថា នៅក្រុមហ៊ុន J.estina មានអ្នកជំនាញខាង រចនាម៉ូតច្រើនជាង៥០នាក់ ដែលបំពេញតំរូវការ និងចំណង់ចំណូលចិត្តមិត្តនារី មិនអោយខុសបំណងឡើយ ហើយនៅរៀងរាល់ឆ្នាំ មានការបញ្ចេញនូវម៉ូតថ្មីចំនួន ២ដងធំៗ សម្រាប់ Fall/Winter Collection និង Spring/Summer Collection។
ទន្ទឹមនឹងនោះ ដោយមើលឃើញនូវការជោគជ័យ និងការរីកចម្រើននេះហើយ ទើបក្រុមហ៊ុន Romanson Cambodia បាននាំចូលមកទីផ្សារកម្ពុជា ក្នុងខែឧសភា ។ត្រឹមរយៈពេល១ឆ្នាំនេះឃើញថា នៅទីផ្សារកម្ពុជា មានគ្រប់ផលិតផល J.estina ទាំងអស់ ជាមួយនឹងកំណើននៃការលក់ដ៏ល្អ និងការទទួលស្គាល់ម៉ាកយីហោនេះយ៉ាងឆាប់រហ័សបំផុត។
ដើម្បីជាការតបស្នង និងអរគុណចំពោះការគាំទ្រផលិតផល J.estina កន្លងមក ក្រុម-ហ៊ុននឹងប្តេជ្ញារក្សាគុណភាព, តម្លៃ និងសេវាកម្មអោយបានល្អជូនអតិថិជន និងសន្យានាំមកជូននូវផលិតផលម៉ូតថ្មីៗ ឲ្យទាន់នឹងទីផ្សារប្រទេសខាងក្រៅ។
បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម និងម៉ូតផលិតផលថ្មីៗ សូមអញ្ជើញមកកាន់ហាងRomanson ឬ J.estina ណាមួយ នោះលោកអ្នកអាចទិញបានគ្រប់ផលិតផល J.estinaទាំងអស់ ឬចូលទៅកាន់ Page Facebook: J.estina Cambodia និងJ.estina Beauty Cambodia ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 099 972 666 / 092 872 666៕