(ភ្នំពេញ)៖ វាជារឿងគួរឲ្យហួសចិត្តនិងអស់សំណើចណាស់ដែល បណ្ឌិតក្បាលទំពែកឈ្មោះ ឡៅ ម៉ុងហៃ ម្នាក់នេះមានងារជាបណ្ឌិតតែអត់ស្គាល់ច្បាប់អត់ដឹងថា តើប្រទេសរបស់ខ្លួនមានច្បាប់អី ចែងថាម៉េច? បណ្ឌិតគោលោតរូបនេះនិយាយថា ការផាកពិន័យចំនួនពី ៥លាន ទៅ ២០ លានរៀល ចំពោះជនណាដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត នោះថា អត់ដឹងថា មានច្បាប់ណាចែង។
ដើម្បីផ្តល់មេរៀនដល់បណ្ឌិតអត់ចេះច្បាប់រូបនេះ ខ្ញុំជាក្មេងបៀមដៃម្នាក់សូមលើកមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមក បង្ហាញលោកបណ្ឌិតល្ងង់ ឡៅ ម៉ុងហៃ ឲ្យបានភ្លឺភ្នែក។ មាត្រា ១៤២ នេះចែងយ៉ាងដូច្នេះថា ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀលទៅ ២០.០០០.០០០ (ម្ភៃលាន) រៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងៗចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖
* រារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតិមិនឲ្យទៅបោះឆ្នោត។ មាត្រានេះមានចែងពីការរារាំងច្រើនករណីដូចមានភ្ជាប់មកជាមួយ តែយើងសូមលើកយកតែចំណុចត្រង់រារាំង ការបោះឆ្នោតមកជាឧទាហរណ៍ (សូមលោកបណ្ឌិតអានមាត្រា ១៤២ ដូចមាន ភ្ជាប់មកជាមួយ)។ អានហើយប្រញាប់កែតម្រូវ និងសុំទោសសាធារណៈជនខ្មែរ ជាពិសេស សុំទោសក្មេងបៀមដៃដូចរូបខ្ញុំនេះផង ពីព្រោះតែក្មេងបៀមដៃម្នាក់នេះបានផ្តល់មេរៀនដល់បណ្ឌិតក្បាលទំពែកឲ្យចេះច្បាប់ ហើយកុំចេះតែនិយាយឲ្យតែរួចពីមាត់។
នេះបើសិនជាលោក ឡៅ ម៉ុងហៃ ចង់រក្សាងារជាបណ្ឌិតតទៅទៀត។ ប្រសិនបើមិនដូច្នោះទេ ក្មេងបៀមដៃម្នាក់នេះលែងហៅលោកបណ្ឌិត ឡៅ ម៉ុងហៃ ទៀតហើយ តែសុំហៅ លោក ឡៅ ម៉ុងខ្មោច វិញទើបសមជាង៕
ដោយ៖ ក្មេងបៀមដៃម្នាក់