(ភ្នំពេញ)៖ អគ្គិសនី គឺជាគោលនយោបាយសំខាន់មួយ ក្នុងចំណោមគោលនយោបាយអាទិភាពសំខាន់ៗចំនួន៤ របស់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា។ គោលនយោបាអាទិភាពទាំង៤នោះ មានទឹក ផ្លូវ ភ្លើង និងមនុស្ស។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់ ក្នុងការបញ្ចុះតម្លៃអគ្គិសនីចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២០ ពោលគឺតម្លៃអគ្គិសនីត្រូវធ្លាក់ចុះជាបន្តបន្ទាប់។ ខាងក្រោមនេះជាតម្លៃអគ្គិសនី និងផែនការបញ្ចុះតម្លៃ ដែលត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០៖
១៖ ទិញតាមទ្វាចរន្ដតង់ស្យុងខ្ពស់៖
* ថ្លៃកំពុងអនុវត្ត២០១៨ លក់តម្លៃ ០.១២៤០ដុល្លារ ស្មើនឹង៥០៣រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាថ្លៃដែលត្រូវបន្ថយនៅឆ្នាំ២០១៩ ត្រូវលក់ក្នុងតម្លៃ ០,១១៧០ដុល្លារ ស្មើនឹង៤៧៤រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាដែលត្រូវបន្ថយនៅឆ្នាំ២០២០ ត្រូវលក់ក្នុងតម្លៃ ០,១១៧០ដុល្លារ ស្មើនឹង៤៧៤រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
២៖ ទិញតាមទ្វារចរន្ដតង់ស្យុងមធ្យម នៃអនុស្ថានីយក្នុងរាជធានីភ្នំពេញ៖
* ថ្លៃកំពុងអនុវត្តឆ្នាំ២០១៨ លក់តម្លៃ ០,១៤៧៥ដុល្លារ ស្មើនឹង៥៩៨រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាថ្លៃដែលត្រូវបន្ថយក្នុងឆ្នាំ២០១៩ ត្រូវលក់ក្នុងតម្លៃ០.១៣៥០ដុល្លារ ស្មើនឹង៥៤៧រៀលក្នុង១គីឡូវ៉ាត់ឪម៉ោង។
* អត្រាថ្លៃដែលត្រូវបន្ថយក្នុងឆ្នាំ២០២០ ត្រូវលក់ក្នុងតម្លៃ០.១៣៣០ដុល្លារ ស្មើនឹង៥៣៩រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
៣៖ ទិញតាមទ្វាចរន្ដតង់ស្យុងមធ្យម តាមនុស្ថានីយតាមខេត្ត៖
* ថ្លៃកំពុងអនុវត្តប្រចាំឆ្នាំ២០១៨ លក់ក្នុងតម្លៃ០.១២៦០ដុល្លារ ស្មើនឹង៥១១រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាថ្លៃដែលត្រូវបន្ថយក្នុងឆ្នាំ២០១៩ ត្រូវលក់ក្នុងតម្លៃ ០.១២២០ដុល្លារ ស្មើនឹង៤៩៥រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
*អត្រាថ្លៃដែលត្រូវបន្ថយក្នុងឆ្នាំ២០២០ ត្រូវលក់ក្នុងតម្លៃ ០.១២២០ដុល្លារ ស្មើនឹង៤៩៥រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
ក៖ អ្នកប្រើប្រាស់ប្រភេទ ឧស្សាហកម្មដែលទិញតាមខ្សែបញ្ជូនរង និងតាមខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ
* នៅក្នុងភ្នំពេញ ថ្លៃកំពុងអនុវត្តក្នុងឆ្នាំ២០១៨ តម្លៃ០.១៦៥០ដុល្លារ ស្មើនឹង៦៧៦រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* នៅតាមខេត្តថ្លៃកំពុងអនុវត្តក្នុងឆ្នាំ២០១៨ តម្លៃ ០.១៦៤០ដុល្លារ ស្មើនឹង៦៧២រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាដែលត្រូវបន្ថយក្នុងឆ្នាំ២០១៩ លក់ក្នុងតម្លៃ ០.១៤៧០ដុល្លារ ស្មើនឹង៥៩៦រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាដែលត្រូវបន្ថយក្នុងឆ្នាំ២០២០ លក់ក្នុងតម្លៃ ០.១៤៦០ដុល្លារ ស្មើនឹង ៥៩២រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
ខ៖ អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម និងរដ្ឋបាលដែលទិញ តាមខ្សែបញ្ជូនរង និងតាមខ្សែតង់ស្យុងមធ្យម នៃតំបន់ចែកចាយ៖
* នៅក្នុងរាជធានីភ្នំពេញ ថ្លៃកំពុងអនុវត្តឆ្នាំ២០១៨ លក់តម្លៃ ០.១៦៥០ដុល្លារ ស្មើនឹង៦៧៦រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* នៅតាមខេត្ត ថ្លៃកំពុងអនុវត្តឆ្នាំ២០១៨ លក់ក្នុងតម្លៃ ០.១៦៤០ដុល្លារ ស្មើនឹង៦៧២រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាដែលត្រូវបន្ថយក្នុងឆ្នាំ២០១៩ លក់ក្នុងតម្លៃ ០.១៥៩០ដុល្លារ ស្មើនឹង៦៤៥រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាដែលត្រូវបន្ថយក្នុងឆ្នាំ២០២០ លក់ក្នុងតម្លៃ០.១៥៨០ដុល្លារ ស្មើនឹង៦៤០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
គ៖ ប្រជាពលរដ្ឋប្រើប្រាស់ជាប្រភេទលំនៅឋាន៖
* លំនៅឋានប្រើពី១-១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ក្នុងរាជធានីភ្នំពេញ តម្លៃលក់ក្នុងឆ្នាំ២០១៨ តម្លៃ៦១០រៀល និងតាមខេត្តលក់ក្នុងតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើពី១១-៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ទូទាំងប្រទេសតម្លៃលក់ក្នុងឆ្នាំ២០១៨ តម្លៃ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើពី៥១-២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ តម្លៃលក់ក្នុងឆ្នាំ២០១៨ តម្លៃក្នុងរាជធានីភ្នំពេញ ៧២០រៀល និងតាមខេត្ត៧៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើលើសពី២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ តម្លៃលក់ក្នុងឆ្នាំ២០១៨ តម្លៃក្នុងរាជធានីភ្នំពេញ ៧៥០រៀល និងតាមខេត្តតម្លៃ ៧៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
គ.១៖ អត្រាដែលត្រូវបន្ថយក្នុងឆ្នាំ២០១៩៖
* លំនៅឋានប្រើពី១-១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ត្រូវលក់ក្នុងតម្លៃ ៣៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើពី១១-៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ត្រូវលក់ក្នុងតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើពី៥១-២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ត្រូវលក់ក្នុងតម្លៃ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើលើសពី២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ត្រូវលក់ក្នុងតម្លៃ៧៤០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
គ.២៖ អត្រាដែលត្រូវបន្ថយក្នុងឆ្នាំ២០២០៖
* លំនៅឋានប្រើពី១-១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ៣៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើពី១១-៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើពី៥១-២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* លំនៅដ្ឋានប្រើលើសពី២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៖ ៧៣០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
៤៖ ទិញសម្រាប់បូមទឹកធ្វើកសិកម្មពីម៉ោង៩៖០០យប់ រហូតដល់ម៉ោង៧៖០០នាទីព្រឹក
* ថ្លៃកំពុងអនុវត្តក្នុងឆ្នាំ២០១៨ ត្រូវលក់ក្នុងតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាដែលត្រូវកាត់បន្ថយក្នុងឆ្នាំ២០១៩ ត្រូវលក់ក្នុងតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាដែលត្រូវកាត់បន្ថយក្នុងឆ្នាំ២០២០ ត្រូវលក់ក្នុងតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
៥៖ សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាព
* ថ្លៃកំពុងអនុវត្តក្នុងឆ្នាំ២០១៨ លក់ក្នុងតម្លៃ ៧៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាបន្ថយក្នុងឆ្នាំ២០១៩ ត្រូវលក់ក្នុងតម្លៃ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
* អត្រាបន្ថយក្នុងឆ្នាំ២០២០ ត្រូវលក់ក្នុងតម្លៃ ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានថ្លែងឲ្យដឹងថា ដើម្បីអនុវត្តកម្មវិធីបញ្ចុះតម្លៃអគ្គិសនីនេះ រដ្ឋត្រូវលះបង់ចំណូលពន្ធប្រមាណជិត ៤០លានដុល្លារក្នុងមួយឆ្នាំ។ សម្តេចតេជោ មានជំនឿថា គោលនយោបាយមួយនេះនឹងជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងជួយកម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគបរទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំសង្ឃឹមថា វិធានការជាក់ស្តែងនេះ មិនត្រឹមតែផ្តល់ការសម្រួលមួយកម្រិតថែមទៀត ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើងគ្រប់ស្រទាប់ជាន់ថ្នាក់ប៉ុណ្ណោះទេ តែក៏នឹងជួយលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀត ក្នុងការទាក់ទាញការវិនិយោគ និងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលនឹងរួមចំណែកយ៉ាងសំខាន់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ព្រមទាំងបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋយើង ពិសេសដល់ស្រទាប់យុវវ័យ»។
សូមជម្រាបថា ក្នុងឆ្នាំ២០១៧កន្លងទៅប្រទេសកម្ពុជា បានប្រើប្រាស់ថាមពលអគ្គិសនីសរុបទាំងអស់ចំនួន៧,៩៦៦លានគីឡូវ៉ាត់ម៉ោង (លានKWh) ក្នុងនោះទិញថាមពលអគ្គិសនី ១,៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោង ពីប្រទេសជិតខាង និងថាមពលក្នុងស្រុកមាន ៦,៤៨៦.២៥លានគីឡូវ៉ាត់ម៉ោង។
ប្រភពអគ្គិសនីដែលអភិវឌ្ឍន៍នៅក្នុងស្រុក បានពីប្រភពដុតធ្យូងថ្ម វារីអគ្គិសនី ដុតប្រេង ថាមពលកើតឡើងវិញ (ពន្លីព្រះអាទិត្យ) និងប្រភពផ្ទាល់ខ្លួនរបស់អ្នកចែកចាយសរុប៦,៤៨៦.២៥គីឡូវ៉ាត់ម៉ោង។ ចំណែកប្រភពអគ្គិសនីក្រៅស្រុកដែលនាំចូលពី ប្រទេសវៀតណាម ថៃ ឡាវ សរុប១,៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោង។
រាជរដ្ឋាភិបាលដាក់ចេញផែនការ នៅឆ្នាំ២០២០ ឲ្យប្រជាពលរដ្ឋគ្រប់ភូមិ នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់៕