(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧២០គ្រឿង រកឃើញល្មើសច្បាប់៧៣គ្រឿង (ម៉ូតូ៥៦ភាគរយ) អប់រំ៥៥គ្រឿង និងផាកពិន័យ១៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៩២គ្រឿង និងផាកពិន័យចំនួន២៥គ្រឿង។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ២២,៩៧៨គ្រឿង រកឃើញមធ្យោបាយល្មើស ២,៧២៥គ្រឿង អប់រំ១,៦០២គ្រឿង និងពិន័យ១,១២៣គ្រឿង៕