Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីរាជការក្រោមឱវាទសំអាតបរិស្ថាន រៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ និងចាត់វិធានការណ៍ក្តៅ ចំពោះអ្នកមិនសហការណ៍ជាមួយអាជ្ញាធរ

24-07-2018 18:28

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដឹងនាំមន្ត្រីក្រោមឱវាទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ២០០នាក់ ចូលរួមសំអាតបរិស្ថានជុំវិញក្រុងប៉ោយប៉ែត និងរៀបចំសណ្តាប់ធ្នាប់សម្រួលចរាចរណ៍ នឹងចាត់វិធានការណ៍ក្តៅចំពោះជនណាដែលមិនសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះលោក សាន ស៊ានហូ ក៏បានប្រាប់ដល់ម្ចាស់យានយន្តគ្រប់ប្រភេទ អ្នកដាក់លក់ដូរតាមចញ្ចើមផ្លូវទាំងអស់ថា ប្រសិនជាការដាក់តាំងលក់ គ្មានអនាម័យ គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ ចោលសំរាមពាសវាលពាសកាលដល់គ្មានដាក់ចូលក្នុងធុងសំរាមទេ គឺអាជ្ញាធរយើងចាត់ការមិនអនុញ្ញាតដាក់លក់ទៀតឡើយ ព្រោះតែមិនចូលរួមសំអាតបរិស្ថាន។ ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវរកកន្លែងណាមួយចត ឈប់ ឱ្យបានត្រឹមត្រូវ មិនមែនរាល់ថ្ងៃនេះចង់ឈប់ ចត តាមអំពើចិត្តបន្តទៀតឡើយ មិនដូច្នេះ ទេអាជ្ញាធរ មានសមត្ថកិច្ចចាប់ផាកពិន័យតាមតាមនីតិវិធីច្បាប់ជាធរមានហើយ។ និងមិនទុកបណ្តោយបែបនេះទៀតឡើយ។ ចំពោះមុខផ្ទះតាមបណ្តាលផ្លូវជាតិ លេខ៥ ត្រូវរក្សាអនាម័យ មានធុងសំរាមមុខផ្ទះ ឱ្យបានគ្រប់គ្នាមិនបណ្តោយមានសំរាមពាសវាលពាសកាលឡើយ ព្រោះពេលនេះអាជ្ញាធរយើង បានសង្កេតឃើញថា សំរាមបោះចោលមុខផ្ទះជាច្រើនគ្រួសារ។

ទទ្ទឹមនឹងនេះលោកអភិបាលក្រុងប៉ោយប៉ែត បានសង្កត់ធ្ងន់ថា ប្រសិនជាមានរូបភាពនេះបន្តទៀត គឺអាជ្ញាធរភូមិ សង្កាត់ចាត់ចែង និងចាប់ផាកពិន័យ ចំពោះពិសេសរថយន្ត ដឹកទំនិញ រថយន្តតាក់ស៊ី និងយានយន្តគ្រប់ប្រភេទហានតែថ្កើនបន្តទៀត ចាត់ការហើយ។ ចំពោះរថយន្តដឹកអាចម៌ដីវិញ ប្រសិនដឹកពេលភ្លៀងធ្លាក់ដីមកលើផ្លូវលំ ផ្លូវបេតុង ផ្លូវជាតិ គឺសូមឱ្យប្រជាជនគ្រប់រូបរាយការណ៍ជូនអាជ្ញាធរយើងជាបន្ទាន់ ឬតាមថតរូបថតវីដេអូ ដល់កន្លែងរថយន្តដឹកអាចម៌នោះឈប់ ចត ត្រូវចុចទូរស័ព្ទមកកាន់លេខលោកផ្ទាល់គឺ ០១២ ៧៧ ៩៩ ៣៦ ឬរាយការណ៍ទៅកាន់មេភូមិ ចៅសង្កាត់ ហើយអាជ្ញាធរយើង «លោកសាន ស៊ានហូ» ផ្តល់រង្វាន់ជូនចំនួន៤០ម៉ឺនរៀល ឬ១០០ដុល្លារ ជាកំហិត។

សូមបញ្ជាក់ថា នាព្រឹកមិញនេះ លោកសាន ស៊ានហូបានបែងចែកជា៣ក្រុម៖ ក្រុមទី១ លោកអភិបាលក្រុងផ្ទាល់សំអាតពីចំណុច ក្បាលស្ពានមិត្តភាពកម្ពុជា រង្វង់មូលឋានសួគ៌ប៉ោយប៉ែត ដល់សាលាក្រុងប៉ោយប៉ែត, ក្រុមទី២ លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តល ពីសួនច្បារប៉ោយប៉ែត បាញ់ទឹក លាងផ្លូវជាតិលេខ៥ និងបោសសំអាតដល់ផ្សារកណ្តាល, ក្រុមទី៣ លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត បាញ់ទឹកលាង បោសសំអាត ផ្លូវជាតិលេខ៥ ពីសួនច្បារប៉ោយប៉ែត ដល់រង្វង់មូលឋានសួគ៌ប៉ោយប៉ែត

ដោយលោក ទូច មុនី អភិបាលរងក្រុងប៉ោយប៉ែត និងលោក នង ធឿន ចាក់ការទូទៅ តាមដាន និងបានគោលដៅរៀបចំសំអាត និងកន្លែងត្រូវកែលម្អក្រុងប៉ោយប៉ែត៕