Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវីដេអូ នៃការបាក់ទំនប់​សេពាន សេណាំណយ ខេត្តអាត់តាពើ ប្រទេសឡាវ មានចម្ងាយ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា​ (Video inside)

24-07-2018 18:07

(ភ្នំពេញ)៖ សូមទស្សនាវីដេអូ នៃការបាក់ទំបន់សេពាន សេណាំណយ ស្ថិតនៅខេត្តអាត់តាពើ ប្រទេសឡាវ ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា និងការជន់លិចដោយសារការបាក់ទំបន់ដ៏ធំមួយនេះ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញប្រកាសព័ត៌មានទាន់ហេតុការណ៍មួយ ស្ដីពីការបាក់ទំបន់សេពាន សេណាំណយ ស្ថិតនៅខេត្តអាត់តាពើ ប្រទេសឡាវ ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានទាន់ហេតុការណ៍ របស់ក្រសួងធនធានទឹក ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ទំបន់វារីអគ្គិសនីមួយនេះ មានសមត្ថភាពស្ដុកទឹកប្រមាណ៥,០០០លានម៉ែត្រគូប និងអាចផលិតថាមពលអគ្គិសនីបាន៤១០ម៉េកាវ៉ាត់ ហើយទឹកដែលហូរចេញពីទំនប់នេះ នឹងត្រូវហូរចូលមកទន្លេសេកុង។

ពាក់ព័ន្ធករណីនេះ ក្រសួងធនធានទឹក បានព្រមានចំពោះប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយអាជ្ញាធរខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឲ្យរួចជាស្រេច ដើម្បីជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព។

គិតត្រឹមល្ងាចថ្ងៃនេះ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានបញ្ជាក់ថា ពុំទាន់មានតំបន់ណាមួយក្នុងខេត្ដស្ទឹងត្រែង រងផលប៉ះពាល់ដោយសារជន់លិចហូរធ្លាក់មកពីប្រទេសឡាវនៅឡើយទេ៕