(ភ្នំពេញ)៖ តារាខ្មែរល្បីៗជាច្រើនរូបមានដូចជា អ្នកនាង សុគន្ធ និសា ,កញ្ញា សុខសី ឡាលីន, លោក សុគន្ធ ថេរ៉ាយុ អតីតតារាតួឯករឿងជីដូនកាកីអ្នកនាង ស្រីម៉ុច រួមជាមួយ ពិធីករ-ពិធីការិនី ៣រូបផ្សេងទៀត គឺអ្នកនាង យុគ ចិន្តា, ពិធីការិនី គង់សុជាតិ លោក ជា វិបុល បានប៉ះគ្នាជាមួយ តារាចម្រៀងមកពីប្រទេសថៃ Katreeya English ហៅ «នាងកាត់» ធ្វើឲ្យកក្រើកអ្នកគាំទ្រ ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥មួយ កណ្ដាលរាជធានីភ្នំពេញ។
ជំនួបរបស់តារាខ្មែរ-ថៃនេះ នាពេលថ្មីៗនេះ នៅសណ្ឋាគារសូហ្វីតែល ក្នុងពិធីជប់លៀងរបស់ គ្លីនិកកែសម្ផស្សមួយឈ្មោះ «មជ្ឈមណ្ឌលឌែរម៉ូ គ្លីនិក» ដែលជាគ្លីនិកមួយល្បីថា មានតារាជាច្រើនឧស្សាហ៍ទៅកែ និងថែរក្សាសម្ផស្សនៅទីនោះជាច្រើន កន្លងមក។
តាមការឲ្យដឹងពីលោកស្រី ហូវ ដាណេ អគ្គនាយិកា «ឌែរម៉ូ គ្លីនិក» បានឲ្យដឹងថា ពិធីខាងលើនេះធ្វើឡើងក្នុងគោលបំណង ដើម្បីថ្លែងអំណរគុណដល់អតិថិជនសំខាន់ៗ ដែលតាំងតែគាំទ្រដល់សេវាកម្មរបស់ ឌែរម៉ូ គ្លីនិកកន្លងមក។ ជាមួយនិងពិធីនោះ ដើម្បីឲ្យកាន់តែមានភាពសប្បាយរីករាយ អ្នកស្រីក៏បានរៀបចំឲ្យមានអ្នកសិល្បៈជាច្រើនចូលរួម ច្រៀងក៏ដូចជាការដើរបង្ហាញម៉ូដ ហើយពួកគេទាំងនោះ មួយចំនួនធំក៏សុទ្ធតែឧស្សាហ៍ទៅកែ និងថែរក្សាសម្ផស្សនៅគ្លីនិកអ្នកស្រី ផងដែរ។
អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ អតីតតារាតួឯករឿងជីដូនកាកី គឺអ្នកនាងស្រីម៉ុច ដែលបានចេញទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំ ក៏បានហោះពីប្រទេសសាំងហ្គាពួរមកចូលរួមការកម្មវិធីជួបជបលៀងមួយនេះផងដែរ។ ជាងនេះទៅ katreeya English ដែលត្រូវបានគេស្គាល់ថា តារាចម្រៀងល្បីឈ្មោះក្នុងប្រទេសថៃ ក៏ត្រូវអញ្ជើញមកចូលរួមកម្មវិធីនេះដូចគ្នា។
លោកស្រី ហូវ ដាណេ អគ្គនាយិកា «ឌែរម៉ូ គ្លីនិក» បញ្ជាក់ឲ្យដឹងថា អតីតតារាតួឯករឿងជីដូនកាកី អ្នកនាងស្រីម៉ុច គឺជាមិត្តភ័ក្ដិជិតស្និទ្ធរបស់អ្នកនាង ហើយក៏ជាតារាស្រីម្នាក់ដែលតាំងតែទទួលការថែរក្សា និងកែសម្ផស្សនៅគ្លីនិករបស់អ្នកស្រីជាប្រចាំ។ ចំពោះ katreeya English អគ្គនាយិការូបនេះបានបញ្ជាក់ឲ្យដឹងថា «ឌែរម៉ូ គ្លីនិក» ជាដៃគូជាមួយ ms clinic នៅបាងកក និង Mega Clinic ប្រទេសកូរ៉េខាងត្បូង ហើយ katreeya English គឺ presenter និងជាតារាចម្រៀងម្នាក់ ដែលតែងតែទទួលការថែរក្សាសម្ផស្ស នៅគ្លីនិកនេះ។ ចំពោះតារាផ្សេងទៀត ដែលត្រូវបាន ឌែរម៉ូគ្លីនីក អញ្ជើញគឺ សុទ្ធតែជា presenter ដែលមានតម្លៃខ្ពស់ដែលតែងតែមកទទួលសេវា នៅ ឌែរម៉ូ គ្លីនិក។
សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកែសម្ផស្ស «ឌែរម៉ូគ្លីនីក» នៅឆ្នាំ២០១០ បច្ចុប្បន្នមាន៤ សាខាក្នុងនោះមាន ទី១ ឌែរម៉ូគ្លីនិក ទួលគោក ទី២ ឌែរម៉ូគ្លីនិកផ្សារចាស់ ទី៣ឌែរម៉ូគ្លីនិក ដេអិន និង ទី៤ ឌែរម៉ូគ្លីនិក បឹងកេងកង។ ឌែរម៉ូគ្លីនីកមួយនេះ មានបម្រើសេវាកម្មកែសម្ផស្សធំៗចំនួន៤ ទី១ ការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទដោយផលិត។ ទី២ ផលការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទដោយម៉ាស៊ីន និងឱសថ។ ទី៣ ការកែសម្ផស្សដោយមិនវះកាត់។ ទី៤ កែសម្ផស្សដោយការវះកាត់។ គ្លីនិកមួយនេះ ត្រូវបានគេដឹងថា មានសិល្បករ-សិល្បការិនីល្បីៗឈ្មោះជាច្រើនទៅ ទទួលសេវាកម្មជាច្រើនផងដែរ ប៉ុន្តែឈ្មោះតារាទាំងនោះ មិនត្រូវបានម្ចាស់គ្លីនិកមួយនេះ ទម្លាយឲ្យដឹងឡើយ៕