(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងអមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះស្តាហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងប្រវែង១២៥ម៉ែត្រ ទទឹង ១០ម៉ែត្រ ដែលជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន នៅក្រុងច្បារមន។
ក្នុងពិធីអញ្ជើញចុះត្រួតពិនិត្យមើលនេះ លោកក៏បានបន្តដំណើរចុះត្រួតពិនិត្យមើលផ្លូវ និងស្ពានដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ នៅផ្លូវតាំងហោង និងក្រាំងដីវ៉ាយ រួមទាំងព្រៃរំដួល ស្រុកភ្នំស្រួចផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងនាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មានផ្លូវមួយចំនួនបានទទួលរងផលប៉ះពាល់ និងមួយចំនួនទៀតប៉ះពាល់តិចតួច ដែលមូលដ្ឋានអាចមានលទ្ធភាព ក្នុងការជួសជុលឡើងវិញ ដោយឡែកផលប៉ះពាល់ដំណាំស្រូវរបស់កសិករ គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ នេះដោយសារតែទឹកជំនន់មានរយៈពេលខ្លី និងឆាប់ស្រក។ កត្តានេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ កងកម្លាំង អាជ្ញាធរមូលដ្ឋានបានដោះស្រាយទាន់ពេលវេលា ជូនពលរដ្ឋផងដែរ៕ឮ