(ភ្នំពេញ)៖ បច្ចប្បន្ននេះ គេសង្កេតឃើញមានការរីកដុះដាល ឥតគណនា នូវភោជនីយដ្ឋានរបស់បែបបរទេស ដែលបានមកបណ្ដាក់ទុនរកស៊ី នៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសនេះ កំពុងតែមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាស្ដែងនៅពេលនេះ ហាងអាហារដែលមានរូបមន្តពិសេស មកពីប៉េកាំង ប្រទេសចិន មានឈ្មោះថា «Umi Umi Buffet BBQ និង Soup» បានបង្ហាញវត្តមានលើកដំបូង នៅកម្ពុជា ដើម្បីបើកទ្វារស្វាគមន៍អតិថិជនជាតិនិងអន្តរជាតិ ចាប់ពីពេលនេះតទៅ។

ហាង យូមី យូមី ប៊ូហ្វេ ប៊ីប៊ីឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) ជាហ្វ្រេនឆាយថ្មីមួយ ដែលនាំចូលដោយក្រុមហ៊ុន VDP Co., Ltd។ Umi Umi បានបើកឲ្យដំណើរការដោយក្រុមហ៊ុន We Goal Consulting Co., Ltd.។ ហាង យូមី យូមី ទទួលបានសិទ្ធិជាហ្វ្រេនឆាយផ្ដាច់មុខនៅកម្ពុជា ក្នុងកិច្ចការពង្រីកវិសាលភាព បម្រើដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្រុមគ្រួសារលក្ខណៈជាក្រុម ឬកម្មវិធីពិសាអាហារផ្សេងៗ។ យូមី យូមី មានរូបមន្ដពិសេសមកពីប៉េកាំង ដែលមានបម្រើជូនដូចជា ទឹកស៊ុបបីជម្រើស (រសជាតិបន្លែ​ផ្លែឈើ រសជាតិស៊ីឈ័ន និងរសជាតិសារូវីស៊ូ)។ យូមី យូមី ក៏មានបាប៊ីឃ្យូ សាច់អាំង បង្កង សាច់ចៀម សាច់គោអូស្ត្រាលី គ្រឿងសមុទ្រ អមជាមួយនឹងស៊ុប​កុម្ម៉ង់ផងដែរ។

លោក យឹង សារ៉ាត់ នាយកក្រុមហ៊ុន We Goal Consulting Co., Ltd. បានថ្លែងឲ្យដឹងថា «វត្តមានរបស់ យូមី យូមី គឺជាការឆ្លើយតបតម្រូវការទីផ្សារ នៅកម្ពុជា ដែលកំពុងពេញនិយមលើភោជនីយដ្ឋានលក្ខណៈ ប៊ូហ្វេ បាប៊ីឃ្យូ និងស៊ុប សម្រាប់ពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់»។ ដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារ និងភេសជ្ជៈ លើទីផ្សារនេះ យូមី យូមី ប្ដេជ្ញានឹងពង្រឹងគុណភាព សេវាកម្ម តម្លៃសមរម្យ ក្នុងនាមពាណិជ្ជកម្មលក្ខណៈ Franchise នៅកម្ពុជា។

​ហាង Umi Umi Buffet BBQ និង Soup បានបើកសម្ពោធសាខារបស់ខ្លួន ស្ថិតនៅទល់មុខបុរីភ្នំពេញថ្មី។​ ការសម្ពោធសាខាដំបូងនេះ ហាងយូមី យូមី ទទូលបានអតិថិជនយ៉ាងច្រើន ជាពិសេសមានការចូលក្រុមសិល្បៈ ដែលជួបជាមួយអ្នកនាង សុគន្ធ នីសា, រ៉ូលីន, កញ្ញាសុភក្ត្រ័ កុសុម៉ា និងអ្នកសិល្បៈផ្សេងទៀត និងក្រុមតន្ត្រីសម្បត្តិ​ផងដែរ។ នៅហាងយូមី យូមី សម្បូរទៅដោយអាហារ និងភេសជ្ជៈដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសប៊ូហ្វេលក្ខណៈជាគ្រួសារ ឬជួបជុំមិត្តភក្កិ។

គួរបញ្ជាក់ថា Umi Umi Buffet និង Soup បានចាប់ផ្តើមបើកសាកល្បងហាងរបស់ខ្លួន នៅពីថ្ងៃទី៧ ដល់ ២១ ខែកក្កដា និងបានសម្ពោធជាផ្លូវការ នៅថ្ងៃទី២១ ខែកក្កដា កន្លងទៅ។ ហាងយូមី យូមី ត្រូវបានអតិថិជនគាំទ្រយ៉ាងខ្លាំង ដោយមានអាហារដែលសម្បូរបែប ជាពិសេសទឹកស៊ុបមានរសជាតិថ្មី និងពិសេសខុសពីទីកស៊ុបដទៃ។ សូមទំនាក់ទំនង ដើម្បីកក់ទុកជាមុន តាមលេខទូរស័ព្ទ​ ០១៧/ ០៩៣ ៨២០ ១៦៨ ។ យូមី យូមី ប៊ូហ្វេ បាប៊ីឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) មានទីតាំងនៅផ្ទះលេខ៤ ផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខការិយាល័យ បុរីភ្នំពេញថ្មី)៕