Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេសេសាន នៅផ្នែកខាងលើបានចាប់ផ្តើមស្រកចុះ តែផ្នែកខាងក្រោម នៅតែបន្តកើនឡើងលើសកម្រិតប្រកាសអាសន្ន (video)

24-07-2018 07:20

(រតនគិរី)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩.៣៤ម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១.៣៤ ម៉ែត្រ។

ក្រសួងបញ្ជាក់ទៀតថា ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ។

សូមជម្រាបថា តំបន់មួយចំនួននៅក្នុងស្រុកចំនួន៤ នៅក្នុងខេត្តរតនគិរី ចាប់ជន់លិចដោយសារទឹកជំនន់ពីទន្លេសេសាន។ ស្រុកដែលរងការជន់លិចនេះ រួមមាន៖ស្រុកតាវែង ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកវើនសៃ។ បន្ទាប់ពីការជន់លិចនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត បានចុះអន្តរាគមន៍ជម្លៀស ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពផងដែរ៕