Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមបើកបរប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់១០នាក់ និងរងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៣ ខែកក្កដាម្សិលមិញ

24-07-2018 06:58

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០នាក់, របួសស្រាល៤នាក់​ និងរបួសធ្ងន់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច៨គ្រឿង, គោយន្ដ២គ្រឿង, អ្នកថ្មើជើង២នាក់ និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធ, ស្រវឹង និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៦១លើក បណ្ដាលឲ្យមនុស្សស្លាប់៩៦នាក់ របួសធ្ងន់ចំនួន១៥៣នាក់ និងរបួសស្រាលចំនួន១០៦នាក់៕